ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំសណ្តែកគួដោយបណ្តុះគ្រាប់ក្នុងផើង

31-Jan-2020 10:54 AM

រូបភាព


ដោយ: sophea

+មុនដាំដុះ

-ត្រូវរកដីដែលមានជីជាតិ ផុសល្អ បើដីធម្មតា ត្រូវបំបែកលាយជាមួយកម្ទេចស្លឹកឈើ រួចហាលដីចោលរយៈពេល១សប្តាហ៍ (ត្រូវចាំថា ដីដាំដំណាំ ត្រូវតែជាដីផុសជានិច្ច)

-ត្រូវរៀបចំរកផើងដំណាំ ដែលមានទំហំធំល្មម ដែលអាចឱ្យដំណាំសណ្តែកអាចចុះឫសបានល្អ ។

-រៀបចំកំណាត់ឫស្សី ដើម្បីធ្វើជារង ឱ្យសណ្តែកអាចវាតោងឡើងបាន

-គ្រាប់ពូជសណ្តែកកួរ ដែលមានទំហំធំ ថ្លោសល្អ និងមានសុខភាពល្អ ឬយើងអាចរកទិញបានពូជនៅផ្សារកសិកម្មតែម្តង

+ការរៀបចំដាំដុះ

-ចាក់ដីដែលមានជីជាតិ លាយល្បាយជីកំប៉ុស្ត ចូលផើងដំណាំឱ្យពេញល្មម

-ស្រោចទឹកឱ្យជោគ

-យកគ្រាប់ពូជមកដាក់ដាំក្នុងរណ្តៅដីក្នុងផើង មួយគុម្ពពី២ ទៅ ៣គ្រាប់ពូជ និងដាក់ចន្លោះគុម្ពពី ៣០ ទៅ ៤០ សង់ទីម៉ែត្រ បន្ទាប់មករោយដីពីលើស្តើងៗ ហើយស្រោចទឹកឱ្យជោគ

-ត្រូវរក្សាដីឱ្យនៅមានសំណើមជាដរាប បើកាលណាដីស្ងួត នឹងធ្វើឱ្យកូនសណ្តែកពិបាកលូតលាស់

-នៅពេលកូនសណ្តែកចាប់ផ្តើមដុះលូតលាស់ ត្រូវពិនិត្យមើលលើកូនដំណាំ ដោយដកយកកូនសណ្តែកណាដែលពុំសូវមានសុខភាពល្អចេញ រក្សាទុកតែសណ្តែកដែលធំថ្លោសល្អ

-យកកំណាត់ឫស្សី ប្រវែង ២ម៉ែត្រ ទៅ ២,៥ម៉ែត្រ ដោតឈមទល់មុខគ្នា នៅនឹងដីផ្ទាល់ពីលើផើងដំណាំ នៅពេលកូនសណ្តែកមានស្លឹក ៤ ទៅ ៥សន្លឹក និងមានកម្ពស់ ១៥ ទៅ ២០ សង់ទីម៉ែត្រ 

- រក្សាទុកផើងដំណាំ នៅក្នុងទីតាំងដែលត្រូវពន្លឺព្រះអាទិត្យគ្រប់គ្រាន់ (កាលណា កូនសណ្តែកអាចស្រូបយកពន្លឺព្រះអាទិត្យគ្រប់គ្រាន់ នោះនឹងធ្វើឱ្យសណ្តែករឹងមាំ)

- ក្រោយពេលដាំបាន ២០ ទៅ ២៥ ថ្ងៃ ត្រូវរុំវាឱ្យជាប់នឹងកំណាត់ឫស្សីនោះ

+ការថែទាំ

- ស្រោចទឹកជាប្រចាំ រៀងរាល់ព្រឹក (បើស្រោចនៅពេលថ្ងៃត្រង់ ល្ងាច ឬយប់ អាចនឹងធ្វើឱ្យដំណាំរលួយដើម)

- ត្រូវរក្សាសំណើមដីជានិច្ច កាលណាដីស្ងួត នឹងធ្វើឱ្យអន់ដើម 

-ឧស្សាហ៍ដាក់ជីកំប៉ុស្តនៅតាមគល់ដំណាំ ហើយត្រូវស្រោចទឹកឱ្យជោគ

-ឧស្សាហ៍ជំរះស្មៅឱ្យបានស្អាត ទោះបីជាគ្របគល់ដំណាំដោយចំបើងក្តី ដើម្បីបំផ្លាញទីជម្រករបស់សត្វចង្រៃ

+ការប្រមូលផល

-យើងអាចប្រមូលផលបាន នៅពេលសណ្តែកមានអាយុ ៣០ថ្ងៃឡើងទៅ (អាស្រ័យទៅតាមពូជសណ្តែក)

-សណ្តែកកួរ អាចផ្តល់ផលបានពី ១៥ ទៅ ១៨ដង ក្នុងមួយរដូវដាំដុះ ៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។