វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ នំបុ័ង ៤បន្ទះ, ប៊័រ ៥០ក្រាម, ស្ករស ៨០ក្រាម, អំបិល ១ចុងស្លាបព្រាកាហ្វេ, ទឹក ២ស្លាបព្រាបាយ, ទឹកដោះគោស្រស់ ២ស្លាបព្រាបាយ។
វិធីធ្វើ៖
១.យកនំបុ័ងកាត់ជាដុំតូចៗល្មម រួចយកទៅអាំង ឬចៀនឲ្យក្រៀមល្មម រួចទុកមួយឡែក
២.បន្ទាប់មកដាំខ្ទះដាក់ស្ករស, ទឹក និងអំបិលចូលកូរឲ្យពុះ រួចដាក់ទឹកដោះគោស្រស់ចូលកូរចូលគ្នា ហើយដាក់ប៊័រចូល កូរឲ្យរលាយសព្វល្អ រួចហើយដាក់នំបុ័ងចូលច្របល់ចូលគ្នាឲ្យសព្វល្អ ហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។