ឯកសារកសិកម្ម
រូបភាព
ដោយ: sophea
+សំភារត្រូវមាន
-មែកក្រូចឆ្មារដែលនៅទន់ប្រវែង ១០-១៥សម
-ទឹកថ្នាំជំនួយបណ្តុះឬស
-ដីសំរាប់ដាំកូនដំណាំ-កែវជ័រដែលគេបោះចោល-ថង់ប្លាស្ទិច-កៅស៊ូកង
+វិធីធ្វើ
-យកមែកក្រូចឆ្មារទៅត្រាំក្នុងទឹកថ្នាំជំនួយបណ្តុះឬសរយៈពេល 15-30 នាទី
-រៀបចំដីសំរាប់ដាំ នៅពេលអ្នកព្យាយាមប្រើដៃច្របាច់នឹងមិនមានទឹកស្រក់នៅចន្លោះម្រាមដៃនិង ដីរលុងមានខ្យល់ចេញចូលបានល្អ
-បន្ទាប់យកដីចាក់ចូលកែវជ័រ រួចយកមែកក្រូចឆ្មារមកដោតចំកណ្តាល
-យកថង់ប្លាស្ទិចគ្របពីលើរួចយកកៅស៊ូកងរិតមាត់ថង់ឲ្យជិតកុំមានខ្យល់ចូលបាន
-លើវាទៅដាក់ក្នុងម្លប់រយៈពេល៣០ថ្ងៃ អ្នកនឹងអាចយកវាទៅដាំបានហើយ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។