ឯកសារកសិកម្ម
រូបភាព
+សម្ភារដែលត្រូវមាន
-ធុងស្នោមួយ ឬច្រើនតាមតម្រូវការ
-គ្រាប់ពូជ (អាចរកទិញពីហាងកសិកម្ម ឬតាមទីផ្សារ)
-យកគ្រាប់ពូជដាក់ត្រាំទឹកក្តៅឧណ្ឌៗ រយៈពេល២៥នាទី ដើម្បីជួយធ្វើឱ្យគ្រាប់ឆាប់ដុះ
-ដីក្រហម ឬដីទន្លេ ដីផុសល្អ ដីធូរ មានលាយជីកំប៉ុស(បើសិនជាយកដីបាតទន្លេមកដាំដុះ ត្រូវហាលឱ្យស្ងួតដើម្បីសម្លាប់មេរោគ)
+វិធីធ្វើ
-ចោះបាតធុងស្នោរត្រូវ ដើម្បីឱ្យទឹកហូរចេញ
-ចាក់ដីចូលក្នុងធុងស្នោរឱ្យពេញល្មម
-ស្រោចទឹកឱ្យជោកដីដែលយើងប្រុងនឹងដាក់បណ្តុះគ្រាប់ពូជស្ពៃ
-ដាក់រោយគ្រាប់ពូជរួចរោយដីលុបពីលើ
-ត្រូវស្រោចទឹកមួយថ្ងៃ៣ដង រយៈពេល ២ ទៅ ៣ថ្ងៃដំបូង រហូតស្ពៃដុះកូន
-រក្សាទុកផើងដំណាំក្នុងទីតាំងមួយដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់
-ស្រោចទឹកឱ្យបានជាប្រចាំ ២ដងក្នុងមួយថ្ងៃ (ព្រឹក និងល្ងាច) តែកុំជោកពេក ព្រោះដំណាំប្រភេទនេះ មិនត្រូវការទឹកច្រើនពេកទេ
-នៅពេលស្ពៃដុះកូនតូចៗ បំបែកកូនចេញខ្លះ
-ប្រមាណជិត១ខែ យើងអាចប្រមូលផលបានហើយ
*ចំពោះការប្រមូលផលដើម្បីទុកពូជ គឺត្រូវច្រូតដើមមកហាលរហូតស្ងួត បន្ទាប់មកហែកសម្អាតយកគ្រាប់ និងហាលថ្ងៃឱ្យស្ងួតរយៈពេល ២ ទៅ ៣ថ្ងៃទើបខ្ចប់ពូជទុកបាន
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។