ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំ​​ក្រូច​ផា​សិន នៅក្នុង​ផើង

27-Jan-2020 10:40 AM

រូបភាព


ដោយ: sophea

+ការរៀបចំដាំដុះ

-ដីមានលាយល្បាយជីកំប៉ុស្ត

-ផើងដែលមានទំហំធំល្មម ជាទូទៅ គួរតែមានទំហំ ៩០ស.ម បួនជ្រុង

-គ្រាប់ផ្លែផាសិនស្រស់ ដែលបានមកពីផ្លែទុំល្អ

-ចំអារឫស្សីដើម្បីធ្វើជាទ្រើងសម្រាប់ឱ្យផាសិនតោង

+ការដាំដុះ

-យកគ្រាប់ផ្លែផាសិនស្រស់ តាមចំនួនដែលយើងចង់បណ្តុះ ទៅលាងសម្អាតទឹក និងរក្សាទុកឱ្យស្ងួតក្នុងរយៈពេល៣ ទៅ៤ថ្ងៃ

-មុនពេលយកទៅដាំ ត្រូវលាងសម្អាតវាម្តងទៀត

-លាងសម្អាតផើង និងហាងកម្តៅថ្ងៃឱ្យស្ងួតដើម្បីសម្លាប់មេរោគ

-ចាក់ដីចូលផើងដំណាំ ហើយយកគ្រាប់ផាសិនមកដាក់កប់ក្នុងជម្រៅរាក់ ហើយរោយដីលុបវិញ

-បន្ទាប់មក ត្រូវស្រោចទឹកឱ្យជោគ

-ក្រោយមួយសប្តាហ៍ កូនផាសិននឹងចេញពន្លក ដែលមានសន្លឹក២ដំបូង

-អំឡុងពេល ១០ ទៅ ២០ ថ្ងៃ កូនផាសិននឹងលូតលាស់

-រក្សាទុកផើងដំណាំ ផាសិន នៅក្នុងទីតាំងមួយដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់

-នៅពេលកូនផាសិន មានកម្ពស់២០ ទៅ ២៥ស.ម ត្រូវយកចំអារឫស្សីមកដោតធ្វើជាបង្គោលដើម្បីឱ្យកូនផាសិនអាចលូតលាស់វាតោងបាន (ហាមឱ្យផាសិនវា តោង ឡើងរុក្ខជាតិរស់ ព្រោះវាអាចនឹងធ្វើឱ្យរុក្ខជាតិទាំងនោះងាប់)

+ការថែទាំ

-ស្រោចទឹកជាប្រចាំ ឱ្យបានទៀងទាត់ ២ដងក្នុងមួយថ្ងៃ ព្រឹកម្តង និងល្ងាចម្តង

-ឧស្សាហ៍សម្អាតស្មៅនៅតាមគល់ដំណាំ

-បេះស្លឹកចាស់ៗ និងងាប់ចោល ដើម្បីកុំឱ្យមែករុក្ខជាតិដុះស៊ុបទ្រុបពេក 

-ដាក់ជីបំប៉ននៅតាមគល់ដំណាំ

-អាយុកាលរបស់ផាសិន អាចដល់ពី៥ ទៅ ៧ឆ្នាំ តាមការថែទាំ

+ការប្រមូលផល

-ក្រោយដាំដុះ រយៈពេល៦ទៅ៨ខែ ឬ១ឆ្នាំ ផាសិននឹងផ្តល់ផល

-ផ្លែទុំល្អ ដែលអាចប្រមូលផលបាន គឺពណ៌ស្វាយក្រហម ឬលឿងទុំ ហើយសម្បកផ្លែមានរាងជ្រួញបន្តិច

+ការរក្សាទុកពូជ ៖

-ត្រូវលាងសម្អាតគ្រាប់ផាសិន ហើយរក្សាទុកឱ្យស្ងួតក្នុងរយៈពេល ៣ទៅ៤ថ្ងៃ ហើយវេចខ្ចប់ទុកក្នុងកំណាត់សំពត់ផ្សេងៗ

-យើងអាចរក្សាពូជតាមវិធីនេះ បានរយៈពេលរហូតដល់ទៅ៦ខែ

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។