ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំប្រទាលកន្ទុយក្រពើក្នុងផើង

23-Jan-2020 11:30 AM

រូបភាព


ដោយ: sophea

+សម្ភារៈដែលត្រូវមាន

-ផើងជ័រ ឬថ្ម

-ដីដែលមានលាយ ជីអង្កាម ស្លឹកឈើស្រស់ដែលងាយរលួយ កាកសំណល់ផ្ទះបាយ និងលាមកគោ(លោកអ្នកអាចរកទិញបាននៅកន្លែងលក់កូនរុក្ខជាតិ)

+វិធីដាំ

-ត្រូវយកកូនប្រទាលកន្ទុយក្រពើដែលមានអាយុ២សប្តាហ៍មកផ្សាំ ដោយទុករយៈពេល១៥ថ្ងៃទើបយកទៅដាំក្នុងផើងដែលមានរៀបចំដីដែលមានជីកំប៉ុស្តជាស្រេច

-ត្រូវជីកដីរណ្តៅក្នុងផើងជម្រៅ៥សង់ទីម៉ែត្

-មួយផើង ត្រូវមានកូនប្រទាលកន្ទុយក្រពើតែមួយដើមប៉ុណ្ណោះ បែបនេះ ព្រោះដើម្បីឱ្យកូនប្រទាលកន្ទុយក្រពើងាយស្រួលលូតលាស់បានល្អ ពិសេសគឺងាយស្រួលថែទាំ

+ការថែទាំ

- ត្រូវស្រោចទឹកតែ១ដងប៉ុណ្ណោះក្នុងមួយអាទិត្យ ព្រោះរុក្ខជាតិនេះមានសំបកក្រាស់ និងមានជាតិទឹកច្រើនស្រាប់

- មិនត្រូវស្រោចទឹកជោគជាំពេកទេ ព្រោះវានឹងអាចធ្វើឱ្យរលួយបាន

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។