ឯកសារកសិកម្ម
រូបភាព
+សម្ភារៈត្រូវមាន
-ផើងជ័រ (ទំហំធំល្មមតាមតម្រូវការជាក់ស្តែង)
-ដីជីកំប៉ុស ដីផុសល្អ ដីធូរ ដីល្បាយខ្សាច់ ដីល្បាប់ (ជាប្រភេទដីមិនលិចទឹក)
-មើមរមៀត ឬក្បាលរមៀត ឬខ្នែងមើមរមៀតក៏បាន
+វិធីដាំ
-ចាក់ដីចូលក្នុងផើងក្នុងកម្រិតសមល្មម
-ដាក់កប់មើមក្បាលរមៀត ប្រហែល២ថ្នាំងដៃ និងលុបដីគ្របពីលើ
-ត្រូវថែទាំស្រោចទឹកជាប់គ្នាក្នុងរយៈ១៥ថ្ងៃ
+ចំណាំ
-រមៀតនឹងចាប់ផ្តើមដុះចេញខ្នែងថ្មី មួយខែក្រោយដាំ ហើយវានឹងលូតលាស់លឿនក្នុងរយៈពេល៤ខែ
-រមៀតនឹងរីកធំល្អចាប់ពីអាយុ៧ ទៅ៩ខែក្រោយពេលដាំ
-ត្រូវស្រោចទឹកឱ្យបានគ្រប់គ្រាន់ តែមិនត្រូវជោគជាំទេ
-ទីតាំងដាក់ផើងរមៀត អាចទុកដាក់ទាំងក្នុងម្លប់ និងអាចនៅក្រោមពន្លឺព្រះអាទិត្យ
-រមៀតអាចដាំ និងដុះលូតលាស់ល្អចាប់ពីខែឧសភា ដល់ខែកក្កដា
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។