ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ដំឡូងមួយប្រភេទនេះមិនត្រឹមតែមានរសផ្អែមឆ្ងាញ់ ថែមជាឱសថជួយព្យាបាលជំងឺដ៏ពូកែទៀតផង!!!

22-Jan-2020 10:38 AM

រូបភាព


ដោយ: AdminI

ព្យាបាល៖ អាការៈរាគរូស គ្រុនក្តៅ កាត់បន្ថយកំដៅ នោមយប់ ...

ប្រភេទរុក្ខជាតិ: ដំឡូងជ្វា

ផ្នែកប្រើប្រាស់: មើម និងស្លឹក

កន្លែងដាំដុះ: ជាប្រភេទរុក្ខជាតិ ត្រូវបានដាំនៅគ្រប់ទីកន្លែងសំរាប់យកមើមបរិភោគ។ ស្លឹកក៏អាចយកមកស្រុះហូបបានដែរ។ សំរាប់ធ្វើជាឱសថ គេអាចយកមើមស្រស់ ឬមើមចិតជាចំណិតៗ រួចហាលស្ងួត ឬកំដៅជាម្សៅ។

រស និងគុណប្រយោជន៍: មើមដំឡូងមានរសជាតិផ្អែមលក្ខណៈធម្មតា មានគុណប្រយោជន៍ជួសំរួលការរំលាយអាហារ ប៉ូវកន្លែងខូចខាត ប៉ូវកម្លាំង និងបំប៉នឲ្យក្រលៀន។

ការព្យាបាល៖ គេតែងប្រើសំរាប់ព្យាបាលអាការៈរាគរូសទើបកើតថ្មីៗ បញ្ចុះផ្លូវលាមក និងកាត់បន្ថយកំដៅ ការរវើយរវាយ នោមយប់ ស្រី្តមានឈាមជ័រមកមិនប្រក្រតី រដូវមកឥតទៀង ឈាមមិនស្អាត គ្រុនក្តៅ ឡើងកំដៅជាប្រចាំ រាងកាយឈឺចុកចាប់។ មានអ្នកខ្លះយល់ថាដំឡូងអាចជួយទប់ស្កាត់រឹងសរសៃឈាម បន្ថយសម្ពាធឈាម បន្ថយទម្ងន់ និងអាការៈដែលកើតមានចំពោះមនុស្សចាស់។ វាមានលទ្ធភាពប្រឆាំងនឹងជំងឺមហារីកសុដន់។

កំរិត និងរបៀបប្រើ៖ ត្រួយខ្ចី និងស្លឹកយកមកសំរាប់ចំអិនហូប និងសំរាប់ដាំទឹកផឹកជារៀងរាល់ថ្ងៃពី ៦០-១០០ក្រាម។ អាចយកស្លឹកពី ៣០-៤០ក្រាម ហាលស្ងួតដាំទឹកផឹក។ ដើម្បីព្យាបាលអាការៈក្តៅខ្លួន គេយកមើមស្រស់ចិតសំបកកិនឲ្យហ្មត់ រួចឆុងទឹកក្តៅកូរឲ្យស្មើ រួចយកមកហូបពេលព្រលឹមពេលមិនទាន់ហូបអី កន្លះកែវធំ និងកន្លះកែវទៀត មុនពេលហូបបាយ។ យកគេក៏អាចយកមើមស្ងោរហូប ក៏អាចកិនទៅជាម្សៅផ្សំជាមួយល្ងខ្មៅ កិនទៅជាម្សៅរួចសូន សំរាប់ព្យាបាលការរាគរូសទើបកើតថ្មីៗ គេយកមើមដំឡូង ២-៣ អាំងឲ្យខ្លោចសំបកក្រៅ រួចយកមកហូប(ចោលសំបក) នៅពេលក្តៅ គឺធ្វើឲ្យការបត់ជើងធំមានភាពងាយស្រួល៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ

សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល  ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។