ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំជីពងទាកូន

22-Jan-2020 10:02 AM

រូបភាព


ដោយ: AdminII

+ការរៀបចំដីដាំ

-ក្នុងការរៀបចំដីដាំគាត់បានភ្ជួរចំនួន២សា លើកទី១ ភ្ជួរហាលដីចោលរយៈពេលមួយអាទិត្យ ទើបភ្ជួរលើកទី២

-បន្ទាប់មកលើកជារងដែលមានបណ្តោយ ១០ម៉ែត្រ និងទទឹងរង ១,៥ម៉ែត្រ និងចន្លោះពីរងមួយទៅមួយ៤ទៅ៥តឹក ក្នុងមួយរងៗ ដាក់ជីលាមកមាន់ ២បាវទ្រាប់បាតដោយកាប់ច្របល់ក្នុងដីឲ្យសព្វ

+ការដាំនិងថែទាំ

-បន្ទាប់ពីធ្វើរងហើយ យកគ្រាប់ពូជដែលបានទិញពីផ្សារ មករោយដាំតាមចង្អូររង (ឆូតចង្អូរកាត់ទទឹងរង)

-ក្រោយពីដាំហើយ គាត់កាត់ចំបើងខ្លីៗរោយពីលើរង រួចស្រោចទឹកឲ្យជោគមួយថ្ងៃ២ដង (នៅរដូវប្រាំង)

-នៅពេលជីដុះដករំលោះកូនចេញខ្លះ ដើម្បីកុំឲ្យដុះញឹកពេក(ក្រៅពីដករំលោះកូន ក៏ធ្វើការដកស្មៅដែរ)

-ចំពោះសត្វល្អិតពុំមានការបំផ្លាញទេពីព្រោះជីមានក្លិនឆូលធ្វើឲ្យសត្វល្អិតមិនមកបំផ្លាញ

-នៅពេលជីកំពុងលូតលាស់ គាត់ស្រោចជីទឹកបំប៉ន(ធាតុផ្សំជីមាន ទឹក ស្ករត្នោត ផ្លែឈើទុំ ស្វាយ ចេក ល្ហុង ខ្នុររលួយក្នុងបរិមាណស្មើគ្នា

-យកធាតុផ្សំទាំងអស់ ញាត់ចូលពាងគ្របឲ្យជិត រក្សាទុកកន្លែងត្រជាក់ងងឹតរយៈពេល ១០ថ្ងៃ ទើបយកទៅប្រើ)

-ចំពោះការប្រើជីទឹកនេះ ស្រោចរយៈពេល ២ថ្ងៃម្តង ដោយលាយក្នុងបរិមាណជីទឹកកន្លះកំប៉ុងទឹកដោះគោជាមួយទឹកមួយធុង ១០លីត្រ

+ការប្រមូលផល

-ក្រោយពីដាំបានរយៈពេល១ខែ ប្រមូលផលដោយយកកណ្តៀវច្រួត ដោយទុកកន្លះតឹកពីគល់

-ក្រោយពីប្រមូលផលហើយ ត្រូវស្រោចទឹកដើម្បីឲ្យជីលូតលាស់បន្

-ការស្រោចទឹកជីធ្វើឡើង ២ថ្ងៃម្តង រហូតដល់ការលូតលាស់បានកំពស់២តឹក ធ្វើការកាត់ប្រមូលផល ១សាទៀតរហូតដល់៥សា ទើបចោល និងធ្វើដីដាំឡើងវិញ

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។