ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីធ្វើតែស្លឹកគ្រៃ ជួយធ្វើឲ្យពោះវៀនដើរខ្យល់ល្អ​ និងធ្វើឲ្យសរសៃឈាមមានដំណើរការល្អ

02-Sep-2019 06:05 PM

រូបភាព


ដោយ: Uddam

+សំភារៈ និងគ្រឿងផ្សំ
-កាំបិតមុត (សំរាប់ហាន់ស្លឹកគ្រៃ)
-ចង្អេរសំរាប់ហាលស្លឹកគ្រៃ
-ជ្រុញសំរាប់ហាន់+របៀបធ្វើ
-លាងគល់ស្លឹកគ្រៃឲ្យស្អាត រួចទុកឲ្យស្រស់ទឹក
-បន្ទាប់មកយកវាទៅហាន់ឲ្យស្ដើងៗ (ហាន់ឲ្យស្ដើងដូចហាន់សំរាប់ធ្វើគ្រឿងស្ល)
-ក្រោយពីហាន់ហើយ គឺយកទៅហាលថ្ងៃរយៈពេល២-៣ថ្ងៃឲ្យស្ងួតល្អ (បើហាលមិនស្ងួតទេពេលលីងមិនឈ្ងុយល្អ)-ក្រោយពីហាលស្ងួតហើយយកវាទៅលីងឲ្យ​ឈ្ងុយ
-ច្រកវាទុកក្នុងដប ​និងបិទគម្របឲ្យជិត ដើម្បីរក្សាក្លិន
-នៅពេលយើងត្រូវការ​យើងអាចយកវាទៅឆុងទឹកសំរាប់ទទួលទាន ដូចជាឆុងទឹកតែដែរសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។