ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើប្រហុកឆៅចិញ្រ្ចាំក្រសាំង!

03-Sep-2019 10:35 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ប្រហុកសាច់ ២ស្លាបព្រាបាយ (លាងទឹកឲ្យស្អាត), ក្រសាំង ១-២ផ្លែ (ឆ្គៀរយកសាច់), គល់ស្លឹកគ្រៃ ២គល់ ហាន់ល្អិតៗ, ខ្ទឹមស ២កំពឹស, ម្ទេស (តាមចំណូលចិត្ត), ស្លឹកជីរនាងវង, ស្ករស ១ស្លាបព្រាកាហ្វេ, ម្សៅស៊ុប ១/២ ស្លាបព្រាកាហ្វេ, បន្លែអន្លក់មាន ត្រសក់, ត្រកួន, សណ្តែកកួរ, ពពាយ, ត្រប់…(តាមចំណូលចិត្ត)។

វិធីធ្វើ៖

១.យកប្រហុកមកចិញ្ច្រាំឲ្យម៉ត់ល្អ រួចដាក់ក្រសាំង, ម្ទេស, ខ្ទឹមស និងគល់ស្លឹកគ្រៃចូលចិញ្ច្រាំចូលគ្នាឲ្យសព្វ

២.បន្ទាប់មកដាក់ស្ករស,​ ម្សៅស៊ុប និងស្លឹកជីរនាងវងចូលចិញ្ច្រាំឲ្យសព្វចូលជាតិរហូតដល់ម៉ត់ល្អ រួចភ្លក់មើលល្មមអាចថែមថយរសជាតិតាមចំណូលចិត្តជាការស្រេច

៣.លាងបន្លែរៀបចំដាក់ចាន ដួសប្រហុកចិញ្រ្ចាំដាក់ចាន ហូបផ្ទាប់ជាមួយគ្នាឆ្ងាញ់អស់ទាស់៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។