វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ បាយ ២កូនចានចង្កឹះ, សាច់ចិញ្ច្រាំ ២០០ក្រាម, ខ្ទឹមចិញ្ច្រាំ ១ស្លាបព្រាបាយ, ម្ទេសចិញ្ច្រាំ ១ស្លាបព្រាបាយ, ខ្ទឹមចិញ្ច្រាំ ១ស្លាបព្រាបាយ, ស្លឹកម្រះព្រៅ ១ក្តាប់ដៃ, ទឹកត្រី ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ, ស្ករស ១ស្លាបព្រាបាយ។
វិធីធ្វើ៖
១.ដាំខ្ទះដាក់ប្រេងឆាចូលបន្តិច ដាក់ខ្ទឹមចិញ្ច្រាំ និងម្ទេសចិញ្រ្ចាំចូលរំលីងអោយឈ្ងុយ រួចដាក់សាច់ចិញ្ច្រាំចូលឆាសាច់អោយឆ្អិនបន្តិច
២.បន្ទាប់មកដាក់ទឹកប្រេងខ្យង, ទឹកត្រី, ទឹកស៊ីអ៊ីវ និងស្ករសចូលឆាច្របល់ចូលគ្នាអោយសព្វ ហើយដាក់ស្លឹកម្រះព្រៅចូលឆា ៤-៥ត្រលប់
៣.រួចហើយដាក់បាយចូលឆាច្របល់ចូលគ្នាអោយសព្វល្អ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។