ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

របៀបធ្វើឡដុតធ្យូងពីលូស៊ីម៉ងត៍

10-Jan-2020 10:39 AM

រូបភាព


ដោយ: sophea

+សំភារត្រូវមាន

-លូស៊ីម៉ងត៍ដែលមានអង្កត់ផ្ចិត ៨០សម ចំនួន២-គម្របលូ ១-បង្គោលសសរធ្វើពីស៊ីម៉ងត៍ ចំនួន២

-ដើមឬស្សី-បំពងបង្ហុយធ្វើពីស៊ីម៉ងត៍ ប្រវែង ១,៥ ម៉ែត្រ

-ក្បឿង៦បន្ទះ-ដីឥដ្ឋ-ដីខ្សាច់

+វិធីធ្វើ

-គួរជីកដីជ្រៅជាង ១ លូស៊ីម៉ងត៍ដូចក្នុងរូប

-យកបង្គោលសសរមកផ្តេកជិតគ្នាប្រហែល៣០សម

-យកលូទាំង២មកដាក់លើ់បង្គោល

-ដាក់បំពងបង្ហុយនៅពីក្រោយលូ រួចយកដីខ្សាច់កប់ទុកប្រវែងប្រហែល៥០០សម

-យកដើមឫស្សីមកដោតជុំវិញ(ធ្វើដូចជារបង)

-យកក្បឿងមកផ្គងជាមួយនឹងដើមឬស្សីរួចយកដីឥដ្ឋមកបៀកឲ្យជិត

-ជ្រើសរើសឈើងាប់ៗមកដាក់ក្នុងឡបិទគម្របឲ្យជិត រួចដុតអូសពីក្រោមជាការស្រេច

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

 

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។