ឯកសារកសិកម្ម
រូបភាព
ដោយ: sophea
ខាងក្រោមនេះជារូបមន្តផលិតទឹកជីចេកទុំ ជួយឲ្យដំណាំស្វាយឆាប់ចេញផ្កា និងចេញផ្លែធំៗល្អ។ សូមពិនិត្យមើលទាំងអស់គ្នា៖
សម្ភារត្រូវមាន៖ ចេកទុំ ២ គីឡូក្រាម ស្ករសពណ៌ត្នោត ១ គីឡូក្រាម ទឹកស្អាត ២លីត្រ និងក្រឡសំរាប់ផ្អាប់ ចំណុះ៥លីត្រ ១។
វិធីធ្វើ៖ ដំបូងបកចេកមកកាត់ជាដុំៗដាក់ក្នុងថាសមួយ បន្ទាប់ចាក់ស្ករចូល រួចចាក់ទឹកចូលធ្វើការកូរវាដើម្បីឲ្យរលាយស្ករ ប៉ុន្តែត្រូវថ្នមបន្តិចកុំឲ្យបែកចេក រួចលើកវាចាក់ចូលក្រឡបិទគម្របផ្អាប់រយៈពេល១ខែ។
វិធីប្រើ៖លាយទឹកជី៤ស្លាបព្រាជាមួយទឹក២០លីត្រ ស្រោចនៅគល់ដើមស្វាយ។ ធ្វើបែបនេះរយៈពេល៧ថ្ងៃជាប់គ្នា។
បញ្ជាក់៖ ជីនេះអាចរក្សាទុកបានតែ៣ខែតែប៉ុណ្ណោះ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។