ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើជ្រក់ម្ទេស

08-Jan-2020 03:26 AM

រូបភាព


ដោយ: AdminA

មិនលំបាកធ្វើអ្វីទេ។ ទំនេរឆ្លៀតពេលធ្វើបាន ទទួលទានបានពេញមាត់ ព្រោះធ្វើខ្លួនឯង មិនខ្លាចរឿងមិនអនាម័យ។ ដូច្នេះ សូមមកមើលពីគ្រឿងផ្សំ និងវិធីធ្វើទាំងអស់គ្នាដូចខាងក្រោម៖

គ្រឿងផ្សំ: ម្ទេសទុំ (បេះទងហើយ) ១ខាំ ខ្ទឹមស ១មើម ទឹកខ្មេះ ១វែក អំបិល ១ស្លាបព្រាកាហ្វេ ស្ករ១ស្លាបព្រាបាយ។

របៀបធ្វើ:

-យកម្ទេសទុំលាងអោយស្អាត ដាក់ស្រុះទឹកក្តៅមួយនាទី ហើយស្រង់ចេញ សម្រស់អោយស្រស់ទឹក។ កុំស្រុះយូរជាងនេះ នាំអោយម្ទេសរលួយ ខូចរសជាតិ

-យកម្ទេសសម្រស់នេះ ទៅកិន ឬបុកជាមួយមើមខ្ទឹមស អោយម៉ដ្ឋចូលសាច់គ្នា

-ចាក់ទឹកខ្មេះចូល លាយអោយសព្វ ទុកចោលបីម៉ោង

-ចាក់ស្ករ និងអំបិលចូល កូរអោយសព្វ ទើបដួសច្រកកែវទុកក្នុងទូរទឹកត្រជាក់ ទុកបានយូរអាទិត្យ

-សូមកុំដាក់ម្ជូរក្រូចឆ្មា ព្រោះនាំអោយឆាប់ផ្អូម ដុះផ្សិត ខូចគុណភាព។

រៀបរៀងដោយ៖ កូនផ្កាម្លិះ