ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបង្អែមតៅហ៊ូទឹកខ្ញី ឬទឹកស្ករ (មានវីដេអូ)!

06-Jan-2020 08:45 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ សណ្តែកសៀង ១០០ក្រាម,ទឹក ១លីត្រ,ស្លឹកតើយ ៤-៥សន្លឹក,ម្សៅចាហួយ ឬសារាយ(gelatin) ១០ក្រាម,ស្ករស ២០០ក្រាម,ខ្ញី ១ដុំល្មម ហាន់ស្តើងៗ។

វិធីធ្វើ៖

១.យកសណ្តែកសៀងដាក់ត្រាំទឹកចោលរយៈពេល ៨ម៉ោង រួចលាងទឹកឲ្យស្អាត ហើយយកទៅដាក់កិនជាមួយទឹក រួចចាក់ច្រោះកុំឲ្យដោយកាក បន្ទាប់មកយកទៅរម្ងាស់ ដាក់ស្លឹកតើយចូលរម្ងាស់ឲ្យពុះ ពុះហើយលើកចេញពីចង្ក្រានស្រង់ស្លឹកតើយចេញ រួចចាក់ដាក់ចាន

២.លាយម្សៅចាហួយ ឬសារាយជាមួយទឹកឧណ្ហៗបន្តិច(លាយឲ្យខាប់) រួចចាក់ចូលក្នុងចានតៅហ៊ូដែលដាំពុះហើយ កូរចូលគ្នាឲ្យសព្វ ហើយទុកចោលរយៈពេល ៤ម៉ោង

៣.ធ្វើទឹកខ្ញី ឬទឹកស្ករ ដាំឆ្នាំងដាក់ស្ករសចូល ដាក់ទឹកចូលម៉ាល្មមកូរចូលគ្នាឲ្យរលាយស្ករល្អ រួចដាក់ខ្ញីចូលរម្ងាស់ឲ្យរំពុះ ហើយដួសដាក់ចាន

៤.ពេលទទួលទានដួសតៅហ៊ូដាក់ចាន(ដួសតៅហ៊ូថ្នម) រួចស្រូបទឹកស្ករចូលជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។