វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ ផ្លែកន្ទួត ៥០០ក្រាម,ទឹក ៧០០មីលីលីត្រ,កំបោរក្រហម ៣០ក្រាម,អំបិល ១០ក្រាម,ស្ករស ៥០០ក្រាម,ទឹក ៧០០មីលីលីត្រ។
វិធីធ្វើ៖
១.យកកន្ទួតដាំត្រាំទឹកដាក់កំបោរក្រហម និងអំបិលចូលច្របល់ចូលគ្នាឲ្យសព្វ ត្រាំចោលទុកមួយឡែក
២.ដាំខ្ទះដាក់ទឹក និងស្ករសចូលកូរចូលគ្នាឲ្យស្កររលាយសព្វល្អ ទុកមួយឡែក
៣.រួចហើយស្រង់ផ្លែកន្ទួតចេញពីទឹកកំបោរ ដាក់ចូលចានធំល្មមចាក់ទឹកស្ករចូល
៤.បន្ទាប់មកដាំខ្ទះ ដួសកន្ទួតដាក់ចូលខ្ទះច្របល់មួយសន្ទុះ រួចចាក់ទឹកស្ករដែលនៅសល់ចូលច្របល់ចូលគ្នាឲ្យសព្វល្អ ទុករម្ងាស់ឲ្យពុះឡើងក្រហមល្មម គោកទឹកហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។