ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

របៀបព្យាបាល ស្លឹក​ខ្លោច​តាម​គែម ឬ​ស្លឹក​ក្រហម ដង្កូវ​ស៊ី​រូង​ស្រូវ និង​មមាច​ត្នោត

03-Sep-2019 04:35 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ​៖
–​ស្ដៅ​យក​ទាំង​ស្លឹក និង​ធាង (​ចិញ្ច្រាំ​ឲ្យ​ម៉ត់​) ២០ គីឡូក្រាម​
–​រំដេង (​ដំ​ឲ្យ​បែក​) ២ គីឡូក្រាម
–វ​ល្លិ៍​បណ្ដូល​ពេជ្រ (​ដំ​ឲ្យ​បែក​) ២​គីឡូ​ក្រា
–ស្លឹក​ប្រេងខ្យល់ ២​គីឡូក្រាម ។+វិធី​ធ្វើ​
–យក​ស្ដៅ និង​ស្លឹក​ប្រង​ខ្យល់​មក​កាប់​ចិញ្ច្រាំ​ឲ្យ​ខ្លីៗ និង​ដំ​បំបែក រំដេង វ​ល្លិ៍​បណ្ដូល​ពេជ្រ
–ដាក់ចូល​ក្នុង​ខ្ទះ​ដែក​ដែលមាន​ចំណុះ​ទឹក ៦០ លីត្រ គ្រប​គំរប​ពីលើ​
–ស្ងោរ​រំងាស់ រហូតដល់​នៅសល់តែ​ទឹក​ចំណុះ ២០​លីត្រ (​ស្ងោរ​ទឹក ៣​យក​ទឹក ១)–បន្ទាប់មក​យក​ទាំង​កាក និង​ទឹក ២០​លីត្រ ច្រកចូល​ក្នុង​ស្បៃ​កា​រ៉ុង​
–ចាក់​ល្បាយ​ទឹក​ដែលមាន​មេ EX-M ១៥០ មី​លី​លីត្រ និង​កាក​ស្ករ ២៥០ មី​លី​លីត្រ បើសិនជា​ទឹក​មិន​ពេញ​ទេ យើង​ត្រូវ​បន្ថែម​ទឹក​រហូតដល់​ពេញ ហើយ​បិត​គំរប​ធុង មួល​ឲ្យ​ជិត​ល្អ ផ្អាប់​ទុក​រយៈពេល ១២ ទៅ ១៤​ម៉ោង នោះ​ទើប​យើង​អាច​យកមកប្រើ បាន​ហើយ+វិធី​ប្រើ
–យក​អរ​ម៉ូ​ន ១​លីត្រ លាយ​ជាមួយ​ទឹក ២០ លីត្រ បាញ់​ទៅលើ​ស្លឹក​រុក្ខជាតិ​នៅពេល​ល្ងាច ឬ​ព្រឹក
–ក្នុង​មួយអាទិត្យ ២​ដង (​ទឹកស្អាត ១​លីត្រ លាយ​ជី​ទឹក​អរ​ម៉ូ​ន ៥០​សេ​សេ​)​-បើ​មាន​មមាច​ត្នោត ឬ​ដង្កូវ​ស៊ី​រូង​ស្រូវ ត្រូវ​បាញ់​ក្នុង ១​ហ​.​ត ៥​លីត្រ​ផង និង​ស្រោច​ចូល ក្នុង​ទឹក​ស្រែ ១ ហ​.​ត ៦០ លីត្រ​។​
*អាយុកាល​នៃ​ការរក្សា​ទុក​អរ​ម៉ូ​ន គឺ​បាន​រយៈពេល ៣​ខែ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។