ឯកសារកសិកម្ម
រូបភាព
+ការរៀបចំដាំដុះ
-ត្រៀមនូវគ្រាប់ពូជពោត ដែលអ្នកត្រូវការ តាមចំណង់ចំណូលចិត្ត (អាចរកបាននៅហាងកសិកម្ម ឬពីបងប្អូនកសិករដែលជាអ្នកដាំនៅចម្ការផ្ទាល់តែម្តង)
-ដីល្បាយលាយជីកំប៉ុស្ត ដីដែលអាចរក្សាសំណើមបានយូរ មិនស្ងួតពេក ឬមិនហូរទឹកលឿនពេក
-ផើងដំណាំដែលមានទំហំធំល្មមដូចបានរៀបរាប់ជូនខាងលើ+ការដាំដុះ
-ចាក់ដីមានលាយល្បាយជីកំប៉ុស្តទៅក្នុងផើងដំណាំ រួចស្រោចទឹកឱ្យជោគ
-យកគ្រាប់ពូជពោត ចំនួន៤ ទៅ ៦គ្រាប់ កប់ក្នុងជម្រៅប្រមាណ ២.៥សង់ទីម៉ែត្រ ហើយរោយដីកប់ពីលើវិញ (សូមកុំបារម្ភថា ការដាក់ដាំគ្រាប់ពូជពោតច្រើនក្នុងរណ្តៅតែមួយបែបនេះ នឹងធ្វើឱ្យវាដុះញឹកក្នុងមួយគុម្ព ។ ជាការពិតទៅ ការដាំដុះបែបនេះ នឹងជួយធ្វើឱ្យពោតផ្តល់ផលជាផ្លែបានច្រើន ។)
-ស្រោចទឹកបន្ទាប់ពីដាំដុះរួចរាល់+ការថែទាំ
-ត្រូវស្រោចទឹកជាប្រចាំ មួយថ្ងៃពីរដង (ព្រឹកម្តង និងល្ងាចម្តង) ដើម្បីឱ្យប្រាកដថា ដីដំណាំមានសំណើមជានិច្ច ។ (ការស្រោចទឹក គឺជារឿងចាំបាច់បំផុតសម្រាប់ដំណាំពោត ដើម្បីឱ្យពោតទទួលបានសាច់ទន់ និងមានរសជាតិផ្អែមឆ្ងាញ់ ។)
-រក្សាទុកផើងដំណាំពោត នៅក្នុងទីតាំងមួយដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ (ពន្លឺព្រះអាទិត្យ ក៏ជាផ្នែកចម្បងមួយអាចជួយធ្វើឱ្យពោតមានរសជាតិផ្អែមផងដែរ)-បន្ទាប់ពីដាំដុះគ្រាប់ពូជពោតរួចរាល់ ១០សប្តាហ៍ កូនពោតនឹងលូតលាស់ ដូច្នេះ ត្រូវយកកម្ទេចចំបើងមកគ្របនៅគល់ពោត ដើម្បីរក្សាសំណើមដី-ឧស្សាហ៍ពូនដីនៅនឹងគល់ដំណាំ និងជម្រះស្មៅចេញ ការពារសត្វល្អិតចង្រៃនៅ
-បង្កើនការស្រោចស្រពទឹកបន្តឱ្យបានកាន់តែច្រើន នៅពេលពោតចេញផ្លែ និងដាក់ជីបំប៉នដីដើម្បីបង្កើនការលូតលាស់+ការប្រមូលផល
-ជាទូទៅ ពោតនឹងផ្តល់ផលចន្លោះពី ៦០ ទៅ ១០០ ថ្ងៃ បន្ទាប់ពីដាំដុះ វាអាស្រ័យលើពូជ និងលក្ខខណ្ឌអាកាសធាតុ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។