ឯកសារកសិកម្ម
រូបភាព
ថ្ងៃនេះ ខ្ញុំបានទសូមលើកយកពីវិធីបណ្តុះគ្រាប់ល្ហុង ធ្វើយ៉ាងណាឱ្យគ្រាប់ល្ហុងក្នុងផ្លែទាំងអស់សុទ្ធតែគ្រាប់ញី ដូចខាងក្រោមនេះ៖
១-ការធ្វើដីបណ្តុះកូន
-លាមកគោស្ងួត ២ ភាគ
-ដីតំបូក ឬដីមានជីជាតិ ឬកំប៉ុស្ត ១ភាគ
-ធ្យូងអង្កាម (ត្រាំទឹកបាន ២យប់) ចំនួន ២ភាគ
-ច្របល់អោយសព្វរួចដាក់ចំហុយរយៈពេល ១ម៉ោង ហើយទុកអោយស្ងួត ចាំយកមកបណ្តុះកូន។
២-វិធីជ្រើសរើសគ្រាប់ពូជល្ហុង
ដើម្បីរើសគ្រាប់ល្ហុងធ្វើពូជបានល្អ
-ត្រូវទុកអោយយផ្លែល្ហុងទុំជាប់ដើម នៅពេលផ្លែល្ហុងទុំគ្រាប់វាចាស់ពេញទឹក ត្រូវកាត់ពាក់កណ្តាលនៃទទឹងផ្លែ
-មិនត្រូវយកគ្រាប់ដែលនៅក្នុងផ្លែក្បែលសាដង (គ្រាប់ដែលនៅផ្នែកខាងក្បាល) យកមកធ្វើពូជនោះទេ ព្រោះភាគច្រើននៅពេលដែលយកគ្រាប់ដែលនៅផ្នែកនេះមកដាំវាធ្វើអោយល្ហុងយើងក្តៀប
-នៅពេលបានគ្រាប់ល្ហុងហើយ យើងអាចយកវាទៅហាលថ្ងៃអោយស្ងួតល្មម ឬអាចយកទៅដាំភ្លាមៗក៏បាន។
៣-វិធីបណ្តុះកូនល្ហុងអោយជាដើមញី
-ដើម្បីអោយល្ហុងបែកឬសជាញី ត្រូវយកគ្រាប់ពូជល្ហុងទៅបណ្តុះនៅក្នុងថ្នាលដែលមានល្បាយខាងលើសិន
-ចំពោះថ្នាលដែលដាក់បណ្តុះកូននោះត្រូវដាក់បន្ទះសាំងកាសី ឬក្តារ ឬដំថ្ម ឬកន្លែងចាក់សាបផ្សេងៗនៅពីក្រោម ហើយដាក់ដីល្បាយនោះមិនអោយដល់កំរាស់ ១តឹកនោះទេ (ដាក់ត្រឹម ៥ហ៊ុនបានហើយ)
-កាលណាយើងដាក់កំរាស់ ១តឹក វាខ្ពស់ពេក ធ្វើអោយឫសដុះមកវាត្រង់ ហើយឫសដែលដុះត្រងបែបនេះគឺនឹងក្លាយជាដើមឈ្មោល។
៤-វិធីដកកូនល្ហុងយកទៅដាំ
-ល្ហុងមុនយកវាទៅដាំ គេមានវិធីធ្វើអោយវាបែកឬសពីឈ្មោល ទៅញីសិនដោយប្រើវិធីសាបគ្រាប់ពូជ
-នៅពេលសាបគ្រាប់ល្ហុងបាន ១៥ថ្ងៃ បើឫសវាមានតែមួយ (ឫសកែវ) គេកាត់ ឬក្តិចឫសវាពាក់កណ្តាល ទើបយកវាទៅបណ្តុះក្នុងថង់រយៈពេល ១៥ថ្ងៃ
-ក្រោយពីកូនល្ហុងដុះបាន ១៥ថ្ងៃ ការដកកូនល្ហុងយកទៅដាំត្រូវប្រយ័ត្នក្នុងការដក គឺធ្វើយ៉ាងណាកុំអោយដាច់ឫសវា ដែលនាំអោយក្លាយទៅជាឈ្មោលវិញ។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត