វិជ្ជាមេផ្ទះ
រូបភាព
នៅតែឆ្ងាញ់ពិសារណាស់! ទំនេរធ្វើទុកទទួលទានបានបងប្អូន! សូមមកពិនិត្យពីវិធីធ្វើខាងក្រោមនេះទាំងអស់គ្នា។
១.គ្រឿងផ្សំ៖ ស្ពៃជើងទា ៣គីឡូក្រាម រំដេង ២ខាំ អំបិលគ្រោះ២ខាំ និងស្ករសកន្លេះគីឡូក្រាម។
២.វិធីធ្វើ
-ចិតស្ពៃ ជាចំណិតហើយ លាង២-៣ទឹក ហើយយកទៅ ត្រាំទឹក (កុំភ្លេចច្របាច់ក្រូចឆ្មា១ចំណិតផង) ទុកចោល ១០ទៅ ១៥នាទី ចាំលាងចម្រះ នឹងទឹកស្អាត១-២ទឹកទៀត (អនាម័យស្អាត បន្សាបគីមី)
-ដាំទឹកក្តៅ (មិនបាច់ពុះទេ៧០-៨០អង្សា) យកស្ពៃមកស្រុស ២-៣នាទី ហើយស្រង់យកលាងទឹកត្រជាក់ រួចស្រង់ដាក់កញ្រែ្ចងទុកមួយឡែក
-បុករំដេង នឹងអំបិលគ្រោះ ចូលគ្នា (ដូចក្នុងរូប)
-ដាំទឹកស្ករស ១លីត្រ
-យកស្ពៃច្របាច់ ជា១អំបិលរំដេងម្តង១ម្តង១រួចផ្អាប់ទុក ៣-៥ម៉ោង ស្រង់ស្ពៃ (ទឹកអំបិលចេញពីស្ពៃមិនយកទេ)
-រៀបស្ពៃចូលក្រឡ ឬ កែវ
-ចាក់ទឹកស្ករចូល អោយ ស្មើ ឬលេចស្ពៃ រួចគ្របទុកជាការស្រេច
-រក្សាទុក ៣-៥ ថ្ងៃ អាចលូកមកទទួលទានបានហើយ។
*វិធីធ្វើមួយបែបទៀត*
ស្ពៃមិនបាច់ស្រុសក៏បាន គ្រាន់តែយកវាទៅហាលថ្ងៃ អោយស្រពាប់ (លាងទឹក១ឬ២សារទៀត (ខែនេះធុលីហុយ) ចាំយកវាមកក្រឡុក អំបិលផ្អាប់ទុក ២-៣ម៉ោង ពូតទឹកចេញ ហើយចាំ យកមកប្រលាក់ជា១ អំបិលរំដេងភ្លក់មើលកុំអោយប្រៃពេក ហើយ ចាក់ទឹកស្ករ គ្របទុកជាការស្រេច។
សូមជួយចែករំលែកជំនាញផ្សេងទៀតបើសិនបងប្អូនមានរូបមន្តពិសេសខុសប្លែកពីនេះ។
បញ្ជាក់៖ បើបងប្អូនខ្លាចប្រៃខ្លាំងបន្ថយអំបិល បើមិនសូវចូលចិត្តក្លិនរំដេង បន្ថយរំដេង អរគុណចំពោះការចែករំលែក។
ដោយ៖ កូនផ្កាម្លិះ