វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ទឹកស្លឹកតើយ ១០០មីលីលីត្រ,ទឹក ៥០០មីលីលីត្រ,ម្សៅចាហួយ ៣ស្លាបព្រាកាហ្វេ,ស្ករស ៥-៧ស្លាបព្រាបាយ,ខ្ទិះដូង ១០០មីលីលីត្រ,អំបិលបន្តិច។
វិធីធ្វើ៖
១.ធ្វើទឹកស្លឹកតើយ យកស្លឹកតើយ ៧-៨សន្លឹកកាត់ខ្លីៗ យកដាក់កិនជាមួយទឹក ១០០មីលីលីត្រ រួចចាក់ច្រោះកុំអោយដោយកាក
២.ដាក់ទឹកលាយជាមួយទឹកស្លឹកតើយ ស្ករស ម្សៅចាហួយ ខ្ទិះដូង និងអំបិលចូលកូរចូលគ្នាអោយសព្វល្អ
៣.បន្ទាប់មកយកទៅដាក់ដាំលើចង្រ្កានប្រើភ្លើងល្មមកូរវារហូតដល់ពុះ ហើយបន្ថយភ្លើងរម្ងាស់ទុកចោលប្រហែល ៥-៦នាទី
៤.រួចហើយលើកចុះពីចង្ក្រានចាក់ចូលចាន ថាស ឬពុម្ព រួចទុកវាចោលរយៈពេល ៤-៥ម៉ោង បានជាចាហួយហើយកាត់ជាដុំៗតាមចំណូលចិត្តជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។