ឯកសារកសិកម្ម
រូបភាព
+សម្ភារៈសំរាប់ធ្វើ
- ចបកាប់ បង្គី ស្លឹកសំរាប់គ្រប
- ដីទំហំ ១ម៉ែត្រ បួនជ្រុង
+របៀបធ្វើ
- ត្រូវកាប់រណ្តៅជម្រៅ៣តឹក
- ទំហំ១ម៉ែត្រការេបួនជ្រុង
- ធ្វើនៅជិត ឬក៏នៅទ្រុងមាន់
- រួចយកកាកសំណល់បន្លែដែលបោះចោលៗដាក់
- លាមកសត្វ សំរាម ស្លឹកឈើ ឈើស្ងួត ដែលនៅជុំវិញផ្ទះដាក់ចូលក្នុងរណ្តៅ
- រួចស្រោចទឹក កុំអោយសើមពេក និងស្ងួតពេក
- រួចយកស្លឹកត្នោត ឬស្បូវ មកគ្របពីលើ
- ទុករយៈពេល៧ថ្ងៃ យើងអាចបើកអោយមាន់ស៊ីបាន
- ពេលយើងបើកអោយមាន់ស៊ីរួច ពេលល្ងាចយើងបោសប្រមូលវិញ ដើម្បីអោយវាកើតសត្វល្អិតទៀត
- បន្ទាប់មក យើងអាចបើកអោយមាន់ស៊ីរៀងរាល់ថ្ងៃ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។