ឯកសារកសិកម្ម
រូបភាព
+សំភារត្រូវមាន
-កូនពូជខ្យង-ដើមចេក-ធាងដូង
-លូធ្វើអំពីស៊ីម៉ង់ត៍-កំប្លោក
+វិធីធ្វើ
-ដំបូងយើងត្រូវលាយស៊ីម៉ងត៍ចាក់សាបនៅបាតលូឲ្យបានជិតល្អជាមុនសិន ដោយមានរៀបចំបង្កប់ទុយោសំរាប់ការផ្លាស់ប្តូរទឹកផងដែរ
-ចាំឲ្យស្ងួតស៊ីម៉ង់ត៍ហើយ ដាក់ដើមចេកចូលរួចចាក់ទឹកចូលឲ្យពេញត្រាំវារយៈពេល៧ថ្ងៃដើម្បីឲ្យអស់ជាតិស៊ីម៉ង់ត៍ពីក្នុងលូ
-បន្ទាប់ពី៧ថ្ងៃបង្ហូរទឹកនោះចោល និងស្រង់ដើមចេកចេញ
-ចាក់ទឹកអណ្តូង ទឹកបឹងឫទឹកទន្លេ(ហាមប្រើទឹកម៉ាស៊ីន)ចូលត្រឹមពាក់កណ្តាលលូ រួចដាក់ធាងដូង និងកំប្លោកចូល
-បន្ទាប់មកទៀតដាក់ខ្យងចូល
-ត្រូវធ្វើការផ្លាស់ប្តូរទឹក ១ខែម្តង ដោយបង្ហូរតាមទុយោនៅបាតលូដែលយើងបានបង្កប់
-មុនបង្ហូរត្រូវយកសំណាញ់លួសមកដាក់នៅមាត់បំពង់ទុយោជាមុនសិន
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។