ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបុកងាវ រូបមន្តពិសេស (មានវីដេអូ)!

25-Dec-2019 09:14 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ងាវ ១គីឡូ,ប៉េងប៉ោះ ២-៣ផ្លែល្មម,ត្រប់ស្រួយ ២-៣ផ្លែល្មម,សណ្តែកកួរ ៣-៥កួរ,ក្រូចឆ្មារ ២ផ្លែ,ខ្ទឹមស ម្ទេសគ្រាប់ ម្ទេសក្រៀម (ដាក់តាមចំណូលចិត្ត),ស្ករត្នោត ១ស្លាបព្រាបាយ,ទឹកត្រី ២ស្លាបព្រាបាយ,ទឹកកាពិ ឬទឹកប្រហុក(តាមការចូលចិត្ត) ៥-៦ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកងាវលាងអោយស្អាត រួចយកទៅដាក់ស្រុះមួយសន្ទុះ ហើយស្រង់ចេញយកមកបកទុកមួយឡែក

២.យកត្បាល់ដាក់ខ្ទឹមស ម្ទេសគ្រាប់ និងម្ទេសក្រៀមបុកចូលគ្នាឲ្យសព្វ រួចដាក់ស្ករត្នោត ទឹកត្រី ទឹកកាពិ ឬទឹកប្រហុក ច្របាច់ក្រូចឆ្មារចូលបុកចូលគ្នាឲ្យសព្វ 

៣.បន្ទាប់មកចិតប៉េងប៉ោះ និងត្រប់ស្រួយជាចំណិតៗ កាត់សណ្តែកកួរខ្លីៗល្មម ដាក់ចូលបុកចូលគ្នា រួចដាក់ងាវចូល ច្របល់ចូលគ្នាអោយសព្វ ដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។