វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ បង្គា ៥-៨(បកសំបក),សាច់ចិញ្ច្រាំ ២០០ក្រាម,ផ្សិតម្ជុល ១ដុំ,ប៉េងប៉ោះ ១ផ្លែហាន់ជាចំណិត,ខ្ទឹមបារាំង ១ផ្លែហាន់ជាចំណិត,ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ,ទឹកត្រី ២ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាបាយ,ម្ទេសហាន់, ស្លឹកជីរហាន់។
វិធីធ្វើ៖
១.ផ្សិតកាត់ឫសចោល រួចដាក់ស្រុះទឹកក្តៅឲ្យទន់បន្តិច
២.យកបង្គាស្រុះឲ្យឆ្អិន យកសាច់ចិញ្ច្រាំស្ងោរឲ្យឆ្អិន រួចទុកមួយឡែក
៣.យកចានធំល្មមដាក់ទឹកក្រូចឆ្មារ ទឹកត្រី ស្ករស និងម្ទេសចូលច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ផ្សិត បង្គា និងសាច់ចិញ្រ្ចាំចូលច្របល់ឲ្យសព្វ បន្ទាប់មកដាក់ស្លឹកជីចូលរួចជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។