ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធី​ធ្វើ​ជ្រក់​សណ្តែកបណ្តុះឲ្យមានរសជាតិឈ្ងុយឆ្ងាញ់

24-Dec-2019 11:46 AM

រូបភាព


ដោយ: sophea

វិធី​ធ្វើ​ជ្រក់​សណ្តែកបណ្តុះឲ្យមានរសជាតិឈ្ងុយឆ្ងាញ់

+គ្រឿងផ្សំ ៖ 
-សណ្តែកបណ្តុះ​ ​៥០០​ក្រាម 
-ទឹកខ្មេះ ​២៥០​ក្រាម -ស្ករ ១៥០​ក្រាម -ទឹក​ ៥០០​មី​លី​លីត្រ -អំបិល កន្លះស្លាបព្រាបាយ

-ខ្ទឹមស​ ៥​គ្រាប់ -ម្ទេស​ក្រហម​ ២​គ្រាប់​។

+របៀប​ធ្វើ ៖
-
​ដំបូង​អ្នក​ត្រូវតែ​យក​ទឹក​ខ្មេះ ស្ករ​ អំបិលនិង​ទឹក ​យក​វា​ទៅ​ដាំ​ឲ្យ​ពុះ​ជាមួយគ្នា ហើយ​ទុក​វាឲ្យ​ត្រជាក់​
-
​បន្ទាប់​មក​អ្នក​អាច​យក​សណ្តែកបណ្តុះ​ទាំងនោះ​មក​បេះ​ចុង​វា​ចេញ
-
​ក្រោយពេល​ដែល​បេះ​រួច អ្នក​អាច​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ចំនួន​មួយ​នាទី​ទើប​ស្រង់​វា​ចេញ
-
​ក្រោយពេល​ដែល​អ្នក​ស្រង់​វា​ចេញ​រួចត្រូវ​តែ​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ត្រជាក់​ភ្លាម​
-
​បន្ទាប់មកទៀត​ចាក់​សណ្តែកបណ្តុះ​ចូលទៅ​ក្នុង​ប្រអប់​មួយ រួច​ទើប​ដាក់​ខ្ទឹមស​ដែល​ចិញ្រ្ចាំរួច រួម​ជាមួយ​ម្ទេស​គ្រាប់​ដែល​ចិត​រួច​ចូលទៅ​ក្នុង​នោះ​
-
​ចុងក្រោយ​អ្នក​អាច​ចាក់​ទឹកខ្មេះ​ដែល​អ្នក​ដាំ​តាំងពីដើម​រួច​ចូលទៅក្នុង​សណ្តែកបណ្តុះ​នោះ​ជា​ការ​ស្រេច ហើយ​អ្នក​អាច​យក​វា​ទៅដាក់ចូល​ក្នុង​ទូរ​ទឹកកក​ជាការស្រេច

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត