ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើប៉ាតេងាយៗដោយខ្លួនឯង!

24-Dec-2019 09:21 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ សាច់ជ្រូក ៥០០ក្រាម,ខ្ទឹមស ១-២កំពឹស,ម្សៅពោត(cornstarch) ឬម្សៅឆា ១៥ក្រាម,អំបិល ១ស្លាបព្រាកាហ្វេ,ស្ករស ១ស្លាបព្រាកាហ្វេ,ទឹកត្រី ២ស្លាបព្រាបាយ,ម្សៅbaking powder(អាចរកទិញបាន) ១ស្លាបព្រាកាហ្វេ,ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ,ទឹកត្រជាក់ខ្លាំង ៥០មីលីលីត្រ,ស្លឹកចេក ៤-៥សន្លឹកសម្រាប់វេច,ប្លាស្ទិច(ប្លាស្ទិចសម្រាប់រុំម្លូបបន្លែ)។

វិធិធ្វើ៖

១.យកសាច់ជ្រូកហាន់ជាដុំតូចៗល្មម រួចយកទៅដាក់ចូលម៉ាស៊ីនកិន ដំខ្ទឹមសដាក់ចូលកិនចូលគ្នាឲ្យសាច់ម៉ត់ល្អ

២.យកទឹកត្រជាក់ដាក់លាយជាមួយទឹកត្រី អំបិល ស្ករស ម្រេចម៉ត់ ម្សៅពោត ឬម្សៅឆា និងម្សៅbaking powder កូរចូលគ្នាឲ្យសព្វ រួចចាក់ចូលជាមួយសាច់កិនចូលគ្នាឲ្យសព្វល្អ

៣.បន្ទាប់មកយកប្លាស្ទិចលាបប្រេងតិចឲ្យសព្វ ដាក់សាច់កិនហើយចូលរុំវាជាដុំមូលយកទុកក្នុងទូរទឹកកកប្រហែល ២ម៉ោង

៤.យកស្លឹកចេកលាងហើយជូតឲ្យស្អាត រួចលាបប្រេងតិចៗឲ្យសព្វ យកសាច់ចេញពីប្លាស្ទិចដាក់ចូលស្លឹកចេកវេចវាឲ្យស្អាត ហើយយកប្លាស្ទិចរុំពីលើមួយតង់ទៀតចងខ្សែឲ្យណែនជាប់ល្អ រួចយកទៅដាក់ចំហុយប្រហែល ៣០នាទីជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។