វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ងាវ កន្លះគីឡូ, ខ្ទឹមក្រហមហាន់ស្តើងៗ, គល់ស្លឹកគ្រៃហាន់ស្តើងៗ, ម្ទេសហាន់តូចៗ, ស្លឹកជីរអង្កាម ទជីរណា (ដាក់តាមចំណូលចិត្ត), ម្ទេសឆា ១ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយកន្លះ, ស្ករស ១ស្លាបព្រាកាហ្វេកន្លះ។
វិធីធ្វើ៖
១.យកងាវដាក់ស្រុះមួយសន្ទុះ (សម្រាប់អ្នកមិនចូលចិត្តហូបឆៅ) រួចស្រង់ចេញយកមកបកហើយទុកមួយឡែក
២.យកចានធំល្មមដាក់លាយទឹកត្រី, ស្ករស និងទឹកក្រូចឆ្មារចូលកូរឲ្យសព្វ រួចដាក់ខ្ទឹមក្រហម, គល់ស្លឹកគ្រៃ និងម្ទេសចូលច្របល់ចូលគ្នាឲ្យសព្វ
៣.បន្ទាប់មកដាក់ងាវចូលច្របល់ចូលគ្នា ហើយដាក់ស្លឹកជីរចូលច្របល់ចូលគ្នា រួចដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។