វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ជើងមាន់ ១គីឡូ,ទឹក ៥កូនចានចង្កឹះ,ខ្ទឹមស និងម្រេចបុកចូលគ្នា ១ស្លាបព្រាបាយ,ស្ករត្នោត ៨ស្លាបព្រាបាយ,ទឹកត្រី ៤ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវខាប់ ២ស្លាបព្រាបាយ។ គ្រឿងផ្សំទឹកជ្រលក់៖ ម្ទេស ៥-៧គ្រាប់,ខ្ទឹមស ៤កំពឹស,ទឹកក្តៅ ២ស្លាបព្រាបាយ,ទឹកត្រី ២ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ។
វិធីធ្វើ៖
១.យកជើងមាន់កាត់ក្រចកវាចេញធ្វើឱ្យស្អាតលាងទឹក រួចទុកមួយឡែកឱ្យស្រស់ទឹក
២.ធ្វើទឹកជ្រលក់ យកត្បាល់ដាក់ម្ទេស និងខ្ទឹមសបុកចូលគ្នាឱ្យសព្វ រួចដាក់ទឹកក្តៅ ទឹកត្រី ស្ករស និងទឹកក្រូចឆ្មារចូលកូរចូលគ្នាឱ្យសព្វ ហើយដួសដាក់ចានទុកមួយឡែក
៣.ដាំឆ្នាំងដាក់ទឹកចូលដាំឱ្យពុះ រួចដាក់ខ្ទឹមសម្រេចបុកហើយចូល ដាក់ទឹកត្រី ស្ករត្នោត និងទឹកស៊ីអ៊ីវខាប់កូរចូលគ្នាឱ្យសព្វល្អ ពុះហើយដាក់ជើងមាន់ចូលទុករម្ងាស់ឱ្យជើងមាន់ឆ្អិន
៤.រួចរាល់ហើយស្រង់ជើងមាន់ចេញដាក់ចាន ហូបជ្រលក់ជាមួយទឹកជ្រលក់ដែលលាយហើយឆ្ងាញ់អស់ទាស់៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។