វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ សាច់គោ ២០០ក្រាមហាន់ស្តើងល្មម,ផ្កាខាត់ណាខៀវ ២០០ក្រាម,ការ៉ុត ៣០ក្រាម,ខ្ទឹមបារាំង ពាក់កណ្តាល,ទឹកប្រេងខ្យង ២ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ,ស្ករស កន្លះស្លាបព្រាបាយ,ប្រេងល្ង ១ស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.យកផ្កាខាត់ណា និងការ៉ុត ស្រុះទឹកក្តៅមួយសន្ទុះ រួចស្រង់ទុកមួយឡែក
២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមសចូលរលីងឲ្យឈ្ងុយ ហើយដាក់សាច់គោចូលឆាសាច់ឲ្យឆ្អិនបន្តិច
៣.ដាក់ផ្កាខាត់ណា ការ៉ុត និងខ្ទឹមបារាំងចូលឆាច្របល់ចូលគ្នា ៣-៤ត្រលប់ រួចដាក់ទឹកប្រេងខ្យង ទឺកស៊ីអ៊ីវ ស្ករស ប្រេងល្ងចូលឆាច្របល់ចូលគ្នាឥ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។