វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សាច់ចិញ្រ្ចាំ ៣០០ក្រាម,ខ្ទឹមសចិញ្រ្ចាំ ៣-៤កំពឹស,មីសួ ១ដុំ ឬ៥០ក្រាម,ស្លឹកខ្ទឹមហាន់ល្អិតៗ ១០០ក្រាម,ស៊ុត ១គ្រាប់,អំបិល ១ចុងស្លាបព្រាកាហ្វេ,ម្រេចម៉ត់បន្តិច,ស្ករស ១ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាបាយ,សណ្តែកបណ្តុះ ១កូនចានចង្កឹះ,ការ៉ុត ១ផ្លែតូចល្មម ហាន់ ឬសាប់ជាសរសៃៗ,ផ្សិតត្រចៀកកណ្តុរ(ដាក់បើចូលចិត្ត),សំបករុំចាយ៉។ គ្រឿងផ្សំទឹកជ្រលក់៖ ទឹកក្តៅ ៣ស្លាបព្រាបាយ,ស្ករស ៥ស្លាបព្រាបាយ,ទឹកត្រី ៥ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ៤-៥ស្លាបព្រាបាយ,ខ្ទឹមសចិញ្រ្ចាំ,ម្ទេសហាន់។
វិធីធ្វើ៖
១.យកមីសួដាក់ត្រាំទឹកចោលរយៈពេល ១៥-២០នាទី រួចស្រង់ចេញយកមកកាត់ខ្លីៗល្មមទុកមួយឡែក
២.យកសាច់ចិញ្រ្ចាំលាយជាមួយខ្ទឹមសចិញ្រ្ចាំ មីសួ សណ្តែកបណ្តុះ ការ៉ុត ស្លឹកខ្ទឹម អំបិល ស្ករស ទឹកត្រី និងម្រេច គោះស៊ុតដាក់ចូលច្របល់ចូលគ្នាឲ្យសព្វល្អ
៣.បន្ទាប់មកយកសំបកដាក់លាបទឹកតិចៗឲ្យសព្វ (ដើម្បីឲ្យទន់ស្រួលរុំ) រួចដួសស្នូលដែលលាយគ្រឿងហើយដាក់ចូលរុំវា ហើយយកទៅបំពងឲ្យឆ្អិនក្រៀមល្មមតាមចំណូលចិត្ត
៤.ធ្វើទឹកជ្រលក់ លាយគ្រឿងផ្សំទឹកជ្រលក់ទាំងអស់ចូលគ្នា ទឹកក្តៅ ស្ករស ទឹកត្រី និងទឹកក្រូចឆ្មារកូរចូលគ្នាឲ្យសព្វ រួចដាក់ខ្ទឹមចិញ្រ្ចាំ និងម្ទេសហាន់ចូលជាការស្រេច អាចដាក់បន្ថែមជាមួយសណ្តែក និងការ៉ុត៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវីធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។