ឯកសារកសិកម្ម
រូបភាព
+វិធីវិភាគដី
-យើងអាចចាប់ដីដែលសើម យកមកពូតមូលជាបាល់ ប្រសិនបើមិនអាចពូតមូលបានទេ មានន័យថា ដីយើងខ្សាច់ពេក
-ប្រសិនបើជាយើងពូតមូលជាបាល់បាន ហើយផ្ទាត់មិនព្រមបែក មានន័យថា ដីនោះ ឥដ្ឋពេកហើយ
-ដីដែលមានទម្រង់ល្អ គឺយើងអាចពូតមូលជាបាល់បាន ហើយនៅពេលផ្ទាត់ វាអាចបែកជាដុំតូចៗបានបន្តិចម្តងៗ
ចំពោះដីដែលល្អបំផុតសំរាប់ការដាំដុះដំណាំកសិកម្មគឺជាដីដែល៖
-ដែលមានដំណាំច្រើនប្រភេទ (ជាពិសេសរុក្ខជាតិដុះឯង) ដុះលូតលាស់បានល្អ ។
-មានក្លិនល្អ និងពណ៌ក្រមៅ
-មិនឥដ្ឋពេក មិនខ្សាច់ពេក
-សំបូរទៅដោយសត្វល្អិតរស់នៅ ដូចជា ជន្លេន និងសត្វល្អិតមានប្រយោជន៍ផ្សេងៗទៀត
-សំបូរទៅដោយជាតិមមោកនៅស្រទាប់ខាងលើ
-អាចចាប់ និងរក្សាសំណើម និងជីជាតិបានល្អ ឬហៅថា ដីមិនឆាប់ស្ងួតពេក
-មានជម្រៅជ្រៅ និងផុសល្អ ងាយស្រួលជីក
-មិនមានទឹកដក់ជាំយូរ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។