វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ ដំឡូងជ្វា ៨០០ក្រាម,ខ្ញីហាន់ជាបន្ទះស្តើងល្មម ១ដុំធំល្មម,ទឹក ៧៥០មីលីលីត្រ,ស្ករស ១០០ក្រាម,ទឹកកំបោរសម្រាប់ត្រាំដំឡូង។
វិធីធ្វើ៖
១.យកដំឡូងចិតសម្បកឲ្យស្អាត កាត់ជាដុំៗល្មម រួចដាក់ត្រាំទឹកកំបោររយៈពេល ១៥-២០នាទី ហើយយកលាងទឹកឲ្យស្អាត ទុកឲ្យស្រស់ទឹកមួយឡែក
២.ដាំឆ្នាំងដាក់ទឹកដាំឲ្យពុះ រួចដាក់ស្ករសចូលកូរឲ្យរលាយសព្វល្អ(ប្រើភ្លើងតិចល្មម)
៣.បន្ទាប់មកដាក់ខ្ញី និងដំឡូងចូលកូរចូលគ្នារម្ងាស់ប្រហែល ១០-១៥នាទី ឆ្អិនជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។