ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រកឯណាទៀត នេះហើយឱសថធម្មជាតិជួយព្យាបាលជំងឺបេះដូង!

18-Dec-2019 11:43 AM

រូបភាព


ដោយ: AdminI

ព្យាបាល៖ ជំងឺបេះដូង។ ជំងឺបេះដូង គឺជាស្ថានភាពមួយដែលបេះដូងត្រូវបានរាំងស្ទះមិនអាចទទួលឈាមបានគ្រប់គ្រាន់។ ជាទូទៅរោគសញ្ញាបង្ហាញថាមានការគាំងបេះដូងមាន ចុកអួលនៅក្នុងទ្រូង និងនៅជុំវិញបេះដូង ឈឺស្មាខាងឆ្វេង អមជាមួយនឹងថ្គាមពិបាកដកដង្ហើម ត្រជាក់ប្រអប់ដៃជើងដោយសារឈាមហូរខ្សោយ វិលមុខ អស់កម្លាំង គិតអ្វីមិនចេញ ឈឺជើង និងដំណើរញាក់ញ័រ។

ប្រភេទរុក្ខជាតិ៖ ពោត

លក្ខណៈរុក្ខជាតិ៖ ពោតជារុក្ខជាតិមួយដែលគេស្គាល់ពាសពេញសកលលោក ហើយប្រហែលជាប្រទេសណាក៏មានដាំពោតដែរ។ គេប្រើប្រាស់វាទាំងនៅខ្ចី ឬចាស់។ នៅប្រទេសខ្លះគេយកម្សៅពោតទៅធ្វើជានំបុ័ង។ 

-ពោតជាពពួកស្មៅដែលមានទងរឹងតែមួយហើយគ្មានមែក

-ផ្កាឈ្មោលចេញនៅចុងនៃរុក្ខជាតិនេះ

-ផ្លែពោតចេញតាមសងខាងដូចជាមែកឈើ ហើយស្រោបទៅដោយសម្បក ហើយចេញគ្រាប់ជាជួរៗនៅលើស្នូលរឹង។

វិធីធ្វើ និងប្រើប្រាស់៖ ឆុងសរសៃពោតដែលដុះជាកំប៉ោយលើផ្លែពោត។ ប្រើត្រឹម ៣០ក្រាម សម្រាប់ទឹក ១លីត្រ។ ពិសាត្រជាក់ ឬក្តៅក៏បាន នៅពេលព្រឹក ឬពេលល្ងាច។ វាមានសារជាតិបង្កើនបរិមាណទឹកនោមដែលត្រូវបញ្ចេញចោលដ៏វិសេសវិសាល ហើយត្រូវបានគេប្រើសម្រាប់សម្ពាធឈាមឡើងខ្ពស់ និងគ្រួសក្នុងតម្រងនោម។ ជាតិប្រេងទទួលបានពីពោត សម្បូរទៅដោយជាតិអាស៊ីដខ្លាញ់មិនរលាយហើយត្រូវបានគេប្រើប្រាស់សម្រាប់អ្នកជំងឺដែលរងគ្រោះដោយសារជាតិកូឡេសស្តេរ៉ូលខ្ពស់ហួសហេតុនៅក្នុងឈាម។

ការប្រើប្រាស់ធ្វើជាថ្នាំដទៃទៀត៖ 

-ឬស និងស្លឹកពោតត្រូវបានគេប្រើប្រាស់ចំពោះបញ្ហានោមច្រើន

-សរសៃសក់ពោតត្រូវបានគេប្រើប្រាស់ចំពោះករណីនោមឈឺ និងរាគនោមពេលគេង

-ដើមស្ងួតជាមួយនឹងសរសៃវាអាចជួយឱ្យទឹកនោមហូរស្រួល

-ការយកស្នូលពោតទៅដាំទឹកពិសាអាចជួយពង្រឹងក្រពះ

-ថ្នាំសម្រាប់ប្រើជាការស្អំធ្វើពីពោតអាចយកមកលាបលើដំបៅក្លាយ ការឈឺចាប់តាមចុងសរសៃប្រសាទ ការរមាស់ស្បែក និងហើយ

-ពោតដុត បុកកំទេចឱ្យម៉ដ្ឋធ្វើជាភេសជ្ជៈដ៏ល្អសម្រាប់សម្រួលការចង់ក្អួត និងការក្អួត៕

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល  ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន

សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។