ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីសាស្រ្តបង្កើនគុណភាពចំណីអាហាររបស់គោ

04-Sep-2019 05:18 PM

រូបភាព


ដោយ: Uddam

+វិធីផ្អាប់ដោយប្រើអ៊ុយរ៉េ ៖
-សូលុយស្យុងអ៊ុយរ៉េ ត្រូវបានបង្កើតឡើងដោយប្រើអ៊ុយរ៉េ៤គីឡូក្រាម ជាមួយទឹក៤០លីត្រ ប្រើបានជាមួយចំបើង១០០គីឡូក្រាម ។-រៀបអាងស្តុកដោយប្រើស៊ីម៉ង់ ឬឈើ ទ្រាប់នៅផ្នែកខាងក្នុងដោយថង់ប្លាស្ទិកដើម្បីការពារកុំឱ្យទឹកជ្រាបចូល មានទំហំធំ ឬតូចអាស្រ័យលើបរិមាណចំបើងដែលចង់ប្រើ និងចំនួនគោដែលអ្នកមាន
-ប្រើធុងស្រោចដាក់ទឹកចំណុះ ៤លីត្រ លាយជាមួយអ៊ុយរ៉េ ៤០០ក្រាមកូរឱ្យរលាយ-ថ្លឹងចំបើងម្តង១០គីឡូក្រាម
-រៀបចំបើងដាក់ទៅក្នុងអាងស្តុក ហើយស្រោចទឹកអ៊ុយរ៉េឱ្យបានសព្វជាន់បង្ហាប់ឱ្យណែន
-ធ្វើបែបនេះ ជាបន្តបន្ទាប់រហូតដល់អស់ចំបើង ទើបគ្របដោយថង់នីឡុងឱ្យជិតទុកតិចបំផុត៧ថ្ងៃទើបប្រើបាន ហើយរយៈពេលប្រើប្រាស់មិនឱ្យលើសពី២០ថ្ងៃឡើយសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។