កសិកម្ម
វិធីធម្មជាតិព្យាបាលគោអត់ស៊ីអាហារ ហៀរសំបោរ និងរឹងខ្លួនឱ្យជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័ស!
រូបភាព
ខាងក្រោមជាវិធីធម្មជាតិព្យាបាលគោអត់ស៊ីអាហារ ហៀរសំបោរ និងរឹងខ្លួនឱ្យជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័ស បើបងប្អូនកសិករជួបប្រទះបញ្ហានេះសូមសាកល្បង៖
ធាតុផ្សំ៖
-សំបកច្រេស ០.២ គីឡូក្រាម
-សំបកជ្រោយ ០.២ គីឡូក្រាម
-វល្លិ៍ប្រេង ០.២ គីឡូក្រាម
-ដើមឫស្សីព្រៃ ០.២ គីឡូក្រាម
-ប្រក់ផ្លែ ០.២ គីឡូក្រាម
-ស្មៅជើងក្រាស ០.២ គីឡូក្រាម។
វិធីធ្វើ៖
-យកវត្ថុធាតុផ្សំទាំងអស់ទៅលាងទឹកឲ្យស្អាត
-ចាក់ទឹកចូលក្នុងឆ្នាំងឲ្យលិចធាតុផ្សំទាំងអស់ រួចយកទៅដាំទឹកឲ្យពុះ បន្ទាប់មក ទុកវាឲ្យត្រជាក់សំរាប់ឲ្យសត្វផឹក។
វិធីប្រើ៖
ទឹកថ្នាំដែលផ្សំរួច ច្រកឲ្យសត្វផឹក ៣ ម៉ោងម្តង។ ម្តង ១លីត្រ ផឹករយៈពេល ២-៣ ថ្ងៃ ឬរហូតដល់សត្វជាសះស្បើយលែងហៀរសំបោររឹងខ្លួនអាចស៊ីអាហារ បានធម្មតាវិញ ។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។