វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ ដំឡូងជ្វា ៨០០ក្រាម, ខ្ញី ១ដុំធំល្មម ហាន់ជាបន្ទះស្តើងល្មម, ទឹកស្អាត ៧៥០មីលីលីត្រ, ស្ករស ១០០ក្រាម, ទឹកកំបោរ សម្រាប់ត្រាំដំឡូង។
វិធីធ្វើ៖
១.យកដំឡូងចិតសម្បកឲ្យស្អាត រួចកាត់ជាដុំៗល្មម ហើយដាក់ត្រាំទឹកកំបោររយៈពេល ១៥-២០នាទី ហើយយកលាងទឹកឲ្យស្អាត ទុកឲ្យស្រស់ទឹកមួយឡែក
២.ដាំឆ្នាំងដាក់ទឹកដាំឲ្យពុះ រួចដាក់ស្ករសចូលកូរឲ្យរលាយសព្វល្អ (ប្រើភ្លើងតិចល្មម)
៣.បន្ទាប់មកដាក់ខ្ញី និងដំឡូងចូលកូរចូលគ្នារម្ងាស់ប្រហែល ១០-១៥នាទី ឆ្អិនជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។