ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើជ្រក់ក្តាមប្រៃ!

06-Sep-2019 10:51 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ក្តាម ១២-១៥ក្បាល, ទឹកត្រី, រំដេង ១-២ដុំ ហាន់បន្ទះៗ, ក្រូចឆ្មារ ១-២ផ្លែ ហាន់ជាដុំៗ, ស្លឹកក្រូចសើច ១០-១៥សន្លឹក, ម្ទេស ៥-៧ផ្លែ ហាន់តូចៗ, ខ្ទឹមស ៥-៧កំពឹស ដំអោយសំប៉ែត, កែវមានគំរប សម្រាប់ដាក់ត្រាំក្តាម។ គ្រឿងបន្ថែមរសជាតិ៖ ស្ករស ១ស្លាបព្រាបាយ, ម្ទេស ៣-៥ផ្លែ ហាន់ល្អិតៗ ឬដាក់តាមចំណូលចិត្ត, ខ្ទឹមស ៣កំពឹស ហាន់ស្តើងៗ, ក្រូចឆ្មារ, ស្លឹកជីរនាងវង ជីររណា។

វិធីធ្វើ៖

១.លាងក្តាមអោយស្អាត រួចយកតំរៀបដាក់ក្នុងកែវអោយណែនល្មម រួចដាក់រំដេង, ក្រូចឆ្មារ, ស្លឹកក្រូចសើច, ម្ទេស និងខ្ទឹមសចូលពីលើ រួចចាក់ទឹកត្រីចូលពាក់កណ្តាលកែវ ហើយចាក់ទឹកឆ្អិនចូលថែមអោយលិចក្តាម រួចគ្របអោយជិតត្រាំទុកចោលរយៈពេល ៦-៧ម៉ោង។

២.ពេលញ៉ាំស្រង់ក្តាមចេញយកមកបកអោយស្អាត ហែកជាចំណែកៗល្មម (តាមចំណូលចិត្ត)

៣.បន្ទាប់មកយកក្តាមដាក់ចានលាយជាមួយគ្រឿងបន្ថែម ស្ករស, ម្ទេសហាន់, ខ្ទឹមស, ស្លឹកជីរ និងច្របាច់ក្រូចឆ្មារដាក់ចូល ច្របល់អោយសព្វចូលគ្នា រួចភ្លក្សល្មមអាចថែមថយរសជាតិតាមចំណូលចិត្តបាន៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។