ឯកសារកសិកម្ម
រូបភាព
* វត្ថុដែលត្រូវការ៖
១. ដបទឹកក្រូចចំណុះ ១,២៥លីត្រ ដែលមានរាងមូល ឬជ្រុងជាការប្រសើរ
២. ធ្នើសម្រាប់ដាក់ចិញ្ចឹម
៣. កូនពូជកង្កែប
៤. ចំណីកង្កែប ឬចំណីត្រី
* វិធីចិញ្ចឹម៖
១. យកដបប្លាស្ទិចចាក់រន្ធពីរសម្រាប់ដាក់ចំណី និងអោយខ្យល់ចេញចូលបាន បន្ទាប់មកដាក់ទឹកតិចល្មមចូលទៅក្នុងដប ដោយមិនអោយពេញនោះទេ។
២. បន្ទាប់មកដាក់កូនកង្កែបចូលក្នុងដបនោះ រួចបិទគម្របឲ្យជិត។
៣. យកដបទៅរៀបចំដាក់នៅធ្នើដែលបានរៀបចំរួច។
៤. ផ្តល់ចំណីដល់វា ពីរដងក្នុងមួយថ្ងៃ ព្រឹក និងពេលល្ងាចដាក់តាមរន្ធដែលយើងបានចោះរួចនោះ។
៥. ត្រូវផ្លាស់ប្តូរទឹករាល់២ថ្ងៃម្តង ដោយមួលគម្របចាក់ទឹកចេញ និងដាក់ទឹកស្អាតថ្មីចូល។
៦. ៣ខែ ក្រោយយើងអាចចាប់វាលក់បានហើយ។
* ការឲ្យចំណី និងថែទាំ៖
- ត្រូវផ្តល់ចំណីឲ្យកង្កែបស្មើ ៧ ទៅ ១០ភាគរយនៃទម្ងន់ខ្លួនកង្កែប ៥ ទៅ ១០០ ក្រាម
- ត្រូវផ្តល់ចំណីចំនួន ៣ ទៅ ៥ភាគរយនៃទម្ងន់ខ្លួន សម្រាប់កង្កែប ១០០-២៥០ក្រាម
– ត្រូវលាងដបសម្រាប់ដាក់ចំណីឲ្យស្ងាតមុនដាក់ចំណី និងមិនត្រូវឲ្យមានក្លិនមិនល្អ
– កង្កែបភាគអាចនឹងមានរបួសដោយសារមាត់របស់វាបុកជាមួយនឹងដប យើងអាចព្យាបាលដោយលាយថ្នាំ antibiotics ជាមួយចំណីឲ្យវាស៊ី។ មិនត្រូវឲ្យមានសល់ចំណីនៅក្នុងដបឡើយ។
ការចិញ្ចឹមបែបនេះមានភាពងាយស្រួល ធ្វើឲ្យកង្កែបមានអនាម័យ និងសុខភាពល្អ។
*អត្ថប្រយោជន៍
១. ងាយស្រួលមិនត្រូវការទីតាំងធំសម្រាប់ចិញ្ចឹមឡើយ
២. អាចដាក់ចំណីកង្កែបបានយ៉ាងងាយស្រួល មានប្រសិទ្ធិភាព និងមិនខ្ជះខ្ជាយចំណី
៣. ងាយស្រួលក្នុងការគ្រប់គ្រងជម្ងឺ និងប្រើទឹកតិច។
៤. អាចធ្វើជាអាហារ និងបង្កើនប្រាក់ចំណូលដល់ក្រុមគ្រួសារផងដែរ។
អត្ថបទនេះខ្ញុំបានបកប្រែសម្រួលជាភាសាខ្មែរពីវេបសាយ bansuanporpeang.com