ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបុកពោតពងទាប្រៃពិសេស (មានវីដេអូ)!

06-Sep-2019 03:40 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ពោតស្ងោរឆ្អិន ១-២ផ្លែ ចិតយកសាច់, ការ៉ុត ១ផ្លែល្មម ឈូស ឬសាប់ជាសរសៃៗ, ប៉េងប៉ោះ ១ផ្លែ ចិតជាចំណិត, សណ្តែកកួរ ២-៣កួរ កាត់ខ្លីៗ, ពងទាប្រៃស្ងោរ ១គ្រាប់, ម្ទេស ៣-៥គ្រាប់ ឬតាមចំណូលចិត្ត, ខ្ទឹមស ១-២កំពឹស, បង្គាក្រៀម ១ស្លាបព្រាបាយ, សណ្តែកដី ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ, ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកត្បាល់ដាក់ម្ទេស, ខ្ទឹមស និងបង្គាក្រៀមបុកចូលគ្នា រួចដាក់សណ្តែកកួរ និងសណ្តែលដីចូលបុកចូលគ្នា

២.បន្ទាប់មកដាក់ស្ករ, ទឹកត្រី, ទឹកក្រូចឆ្មា និងប៉េងប៉ោះបុកចូលគ្នា រួចដាក់ពោត និងការ៉ុតចូលបុកចូលគ្នា

៣.រួចហើយបកសំបកពងទាប្រៃពុះជាពីរ រួចដាក់ចូលច្របល់ចូលគ្នា ហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។