ឯកសារកសិកម្ម
រូបភាព
* តាមធម្មតា សត្វមាន់ដែលមានព្រូននៅក្នុងខ្លួនបង្កឲ្យមានរោគសញ្ញាដូចខាងក្រោម :
– មាន់មានសាច់ស្លេកហាក់ដូចគ្មានឈាម
– រោមមាន់រាងស្រអាប់
– មាន់មិនសូវរហ័សរហួនស្វែងរកចំណី
– មាន់ស្គមចេញទ្រនុងខ្នង និងមិនឡើងទំងន់
– នៅក្នុងលាមក គេសង្កេតឃើញមានព្រូន ។
* ចំណែកឯវិធីព្យាបាលបង្ហាញជូនដូចខាងក្រោម :
– ចំពោះមេមាន់ឲ្យផឹក ១ ដង ៣ គ្រាប់ ក្នុងមួយថ្ងៃ និងផឹករយៈពេលមួយអាទិត្យ
– ចំពោះកូនមាន់ផឹក ១ ដង ១ គ្រាប់ ក្នុងមួយថ្ងៃ និងផឹករយៈពេលមួយអាទិត្យ ។
ក្រោយពេលផឹកអស់រយៈពេលមួយអាទិត្យមក គាត់សង្កេតឃើញមាន់មានភាពស្រស់ថ្លា និងរហ័សរហួនដើររកស៊ីចំណីឡើងវិញ ។ ហើយនៅក្នុងលាមកក៏លែងមានព្រូនទៀត ។ តាមបទពិសោធន៍ខាងលើនេះ គ្រាប់កន្ធំថេតជាឱសថព្យាបាលការទំលាក់ព្រូនមួយយ៉ាងមានប្រសិទ្ធិភាព ។ ហើយគេមិនត្រឹមតែអាចព្យាបាលមាន់ទេ គេអាចព្យាបាលការទំលាក់ព្រូនលើមនុស្សទៀតផង ៕