វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សាច់មាន់ ២០០ក្រាម កាប់ជាដុំៗល្មម, គ្រឿងការីបុក ១ស្លាបព្រាបាយកន្លះ, កាពិ ១ស្លាបព្រាកាហ្វេ, ម្សៅការី ១ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាកាហ្វេ, ទឹក កន្លះកូនចានចង្កឹះ, ស្លឹកម្រះព្រៅ, ស្លឹកក្រូចសើច, ស្លឹកជីរនាងវង, ស្លឹកខ្ទឹមហាន់។
វិធីធ្វើ៖
១.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់គ្រឿងបុក និងកាពិចូលរំលីងចូលគ្នាមួយសន្ទុះ រួចដាក់សាច់មាន់ចូល ឆាច្របល់ចូលគ្នាឲ្យសព្វជាមួយគ្រឿងឲ្យសាច់ឆ្អិនបន្តិច
២.បន្ទាប់មកដាក់ម្សៅការីចូលឆាចូលគ្នា រួចដាក់ទឹកចូលឆាចូលគ្នាទុកមួយរំពុះ ហើយដាក់ទឹកត្រី និងស្ករចូល ឆាចូលគ្នាឲ្យសព្វ
៣.រួចហើយដាក់ស្លឹកម្រះព្រៅ, ស្លឹកជីរនាងវង, ស្លឹកក្រូចសើច និងស្លឹកខ្ទឹមចូលឆា ៤-៥ត្រលប់ទៀត ឆ្អិនជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។