ឯកសារកសិកម្ម
ទាការប៉ា មានការពេញនិយមក្នុងការទទួលទានច្រើន និងមានតម្លៃថ្លៃជាងទាសំពៅ ឬទាកាប។ សូមមកស្វែងយល់ពីវិធីចិញ្ចឹមទាកាប៉ាទាំងអស់គ្នា!
រូបភាព
១. ការជ្រើសរើសពូជ៖
– យើងត្រូវជ្រើសរើសពូជនៅក្នុងតំបន់ ដែលមានប្រវត្តិមិនដែលមានផ្ទុកជំងឺ មិនត្រូវយកពូជពីតំបន់ផ្សេងដែលអាច បណ្តាលឲ្យមានជំងឺមកជាមួយ
– រើសយកពូជដែលមានឆ្អឹងធំ និងមាឌធំធ្ងន់ល្អ។
២. ការរៀបចំកន្លែងចិញ្ចឹម៖
– ទាកាប៉ាមិនសូវលេងត្រាំទឹកច្រើននោះទេ តែត្រូវការដីដែលទូលាយ
– សម្រាប់កន្លែងចិញ្ចឹមទាកាប៉ាត្រូវមានស្រះមួយ សម្រាប់វាលេង និងជួយឲ្យមានអាកាសធាតុល្ហើយ និងត្រជាក់
– ត្រូព័ទ្ធសំណាញ់ជុះវិញ និងដាំស្លឹកគ្រៃ ត្រកួន និងបន្លែបៃតងមួយចំនួនទៀត ដើម្បីឲ្យវាចឹកស៊ីជាចំណី និងត្រូវមាន ដើមឈើធំល្មម ឬសង់រោងសម្រាប់វាជ្រកម្លប់។
៣.ការផ្តល់ចំណី៖
– ចំណីដែលអាចផ្លល់ឲ្យវាស៊ីមានដូចជា៖
- កន្ទក់ លាយជាមួយបន្លែហាន់ផ្សេងៗ និងកាកសំណល់ផ្ទះបាយ
- ហាន់ដើមចេកលាយជាមួយកន្ទក់
- ស្រូវដុះពន្លក
– ឲ្យចំណីវាស៊ី៣ដងក្នុងមួយថ្ងៃ ដោយក្នុងម្តង យើងឲ្យចំណីមួយមុខក្នុងចំណោមខាងលើ លាយជាមួយអំបិលបន្តិចផង គួរបន្ថែមចំណីដែលមានលក់នៅទីផ្សារ និងខ្យង ខ្ចៅ លាស គ្រុំ ដើម្បីឲ្យវាឆាប់ធំធាត់រហ័ស។
៤. ការថែទាំ៖
– ត្រូវយកផេះ ឬកំបោរសទៅបាចនៅកន្លែងចិញ្ចឹម ក្នុង១អាទិត្យម្តង ការចាក់វ៉ាក់សាំងការពារជំងឺ
– យកគល់ស្លឹកគ្រៃដំលាយជាមួយទឹកឲ្យវាផឹកការពារជំងឺផ្តាសាយ
– បើមានឃើញថាមានទាណាឈឺ យើងត្រូវយកវាចេញទៅព្យាបាលដើម្បីកុំឲ្យឆ្លងដល់ទាដទៃ
– រយៈពេល៦ខែ យើងអាចចាប់វាលក់បាន ដែលទាមួយមានទម្ងន់ប្រមាណ២គីឡូក្រាម ហើយក្នុង១គីឡូលក់បាន ប្រមាណជាង២០០០០រៀល។
អត្ថបទដោយ៖ អ៊ាង សុផល្លែត