ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើតុងយ៉ាំបង្គាពិសេស!

10-Sep-2019 10:46 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ បង្គា ៣០០ក្រាម, ទឹក ៦០០មីលីលីត្រ, ខ្ទិះដូង ១២៥មីលីលីត្រ, ផ្សិត ៥-៧ដុំ (មួយពុះជាពីរ), គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម ហាន់ស្តើងៗ និងស្លឹកក្រូចសើច, ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ, ទឹកត្រី ៣ស្លាបព្រាបាយ, ម្ទេសឆា ១-២ស្លាបព្រាបាយ, ម្ទេសស្រស់ ឬម្ទេសក្រៀម និងស្លឹកជីរណា ដាក់តាមចំណូលចិត្ត ។

វិធីធ្វើ៖

១.ដាំឆ្នាំងដាក់ទឹកដាំឲ្យពុះ ដាក់គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម និងស្លឹកក្រូចសើចចូលទុកឲ្យពុះរយៈពេល ៥នាទី

២.បន្ទាប់មកដាក់បង្គា និងផ្សិតចូលទុកឲ្យបង្គា និងផ្សិតឆ្អិនបន្តិច រួចដាក់ម្ទេសឆា ទឹកក្រូចឆ្មារ ទឹកត្រី និងខ្ទិះដូងចូលកូរចូលគ្នាឲ្យសព្វ ឆ្អិនជាការស្រេច

៣.ពេលទទួលទានដួសដាក់ចាន ចាំដាក់ម្ទេស ស្លឹកជីរ និងច្របាច់ក្រូចឆ្មារដាក់ចូលបន្ថែមរសជាតិតាមចំណូលចិត្តជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។