ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

ថ្មីៗនេះ ដង្កូវហ្វូងបានធ្វើការរាតត្បាតដំណាំរបស់កសិករកម្ពុជាយើងនៅជាច្រើនខេត្ត។ ដូច្នេះ ខ្ញុំសូមជូននូវវិធីមួយចំនួនសម្រាប់កម្ចាត់ដង្កូវហ្វូង

07-Jun-2017 07:00 PM

រូបភាព


ដោយ: Uddam

ថ្មីៗនេះ​ ដង្កូវហ្វូងបានធ្វើការរាតត្បាតដំណាំរបស់កសិករកម្ពុជាយើងនៅជាច្រើនខេត្ត។ ដូច្នេះ ខ្ញុំសូមជូននូវវិធីមួយចំនួនសម្រាប់កម្ចាត់ដង្កូវហ្វូង ដូចខាងក្រោម៖

 

១.    សាបសំណាបឱ្យឆ្ងាយពីវាលស្មៅដែលជាទីជម្រករបស់វា។

២.    បោចស្មៅចេញពីក្នុងស្រែ ឬចំការ។ ភ្ជួរដីស្រែដាស់ចោលក្រោយពេលច្រូតកាត់។

៣.    ​ព្រលែងទាឱ្យចូលទៅក្នុងស្រែ​ ប៉ុន្តែត្រូវប្រុងប្រយ័ត្ន ព្រោះអាចបាក់ដើមស្រូវ។

៤.    ជីកចង្អូរទំហំមាត់លើប្រវែង ៣តឹក (៣០ សង់ទីម៉ែត្រ) កាត់មុខទិសដៅរបស់ដង្កូវហ្វូង រួចហើយរោយផេះក្នុងរណ្តៅ។

៥.    ការពន្លិចទឹក​ទៅក្នុងស្រែ រួចហើយដើរកៀរប្រមូលផលយកដង្កូវទៅកម្ទេចចោល ឬក៏បញ្ចូលទាឱ្យទៅស៊ីដង្កូវ។

៦.     ដង្កូវហ្វូងខ្លាចក្តៅ  បង្គរមែកឈើលើដី ដើម្បីឱ្យដង្កូវហ្វូង ឬដង្កូវស្លឹកចូលជ្រក រួចប្រមូលកម្ចាត់ចោល។

៧.    ដង្កូវហ្វូងខ្លាចទឹក បាច់ទឹកទៅលើដំណាំ ដង្កូវនឹងធ្លាក់ចុះ ហើយធ្វើការប្រមូលដង្កូវយកទៅកម្ចាត់ចោល។

៨.    អាចប្រើថ្នាំបានក្នុងករណីណាដែលអ្នកមិនអាចមានលទ្ធភាពធ្វើដូចរបៀបខាងលើ៖

-ការបាញ់ថ្នាំត្រូវបាញ់ទៅលើស្លឹកស្រូវទើបមានប្រសិទ្ធភាព វេលាដែលត្រូវបាញ់៖ នៅពេលល្ងាច ព្រោះពេលក្តៅ វាសម្ងំនៅក្នុងប្រហោងដី ហើយពេលត្រជាក់ វាឡើងមកបំផ្លាញដំណាំអ្នក។

-ប្រភេទថ្នាំដែលមានឥទ្ធិពលលើដង្កូវហ្វូង និងដង្កូវកាត់ស្លឹក មាន៖

+អាស្សូវឌ្រិន ក្នុងកម្រិតទឹក ៤០០ -៥០០ លីត្រ លាយនឹងថ្នាំ ១លីត្រ

+សិវ៉ិន ក្នុងកម្រិត ២ – ៣ ស្លាបព្រាបាយ លាយជាមួយទឹក ១៥លីត្រ

*    ប្រការត្រូវចងចាំ៖ ការកម្ចាត់ដង្កូវហ្វូង និងដង្កូវកាត់ស្លឹក អ្នកមិនអាចធ្វើរៀងៗខ្លួនបានទេ។ ដូច្នេះ អ្នកត្រូវតែសហការគ្នា ទើបធ្វើឱ្យមានប្រសិទ្ធភាព។