ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីការពារ​សត្វ​មាន់​ពី​ជំងឺ​ផ្សេងៗ ដោយលាយទឹកឲ្យវាផឹករាល់ថ្ងៃ

10-Sep-2019 05:11 PM

រូបភាព


ដោយ: Uddam

+វិធី​ទី​១
-ដំ​សំបក​គរ​ឱ្យ​ទន់ រួច​ដាក់​ក្នុង​ស្នូក​ទឹក​ឱ្យមាន់​ផឹក
+វិធី​ទី​២
+ដំគល់​ស្លឹកគ្រៃ ដាក់​ត្រាំ​ក្នុង​ស្នូក​ទឹក​ឱ្យមាន់​ផឹក+វិធី​ទី​៣
-យក​វល្លិ៍​បណ្តូល​ពេជ្រ ដំ​ឱ្យ​ទ​ក់ រួច​ដាក់​ត្រាំ​ទឹក បន្ទាប់មក​យក​អង្ករ​មក​ត្រាំ មុន​នឹង​ដាក់​ឱ្យមាន់​ស៊ី
+វិធី​ទី​៤
-យក​មើម​សា​គូ និង​ដើម​ប្រមោយដំរី​យកមក​បុក​លាយ​គ្នា រួច​ដាក់​ក្នុង​ទឹក​ឱ្យមាន់​ផឹក+វិធី​ទី​៥
-បុក​ស្លឹក​ស្តៅ​១​ក្តាប់ រួច​លាយ​ជាមួយ​ទឹក​១​លីត្រ ។ បន្ទាប់មក​យក​អង្ករ ឬ​ស្រូវ​២-៣​កំប៉ុង​មក​ត្រាំ​ក្នុង​ទឹក​នេះ ១៥​នាទី មុន​នឹង​ឱ្យមាន់​ស៊ី
+វិធី​ទី​៦
-យក​ស្លឹកគ្រៃ សំបក​គរ សំបក​ស្តៅ ទៅ​ដាក់​ត្រាំ​ក្នុង​ទឹក ឬ​យក​ទៅ​ស្ងោរ រួច​ដាក់​ឱ្យមាន់​ផឹក+វិធី​ទី​៧
-បុក​មើម​ខ្ញី​០.៥​គីឡូក្រាម ខ្ទឹម​ស​០.៥​គីឡូក្រាម យក​ទៅ​លាយ​ជាមួយ​ស្ករ ០.៣​គីឡូក្រាម ដាក់​ត្រាំ​ជាមួយ​ទឹក​០.៥​លីត្រ រយៈពេល​១៥​ថ្ងៃ ហើយ​យក​មក​លាយ​ជាមួយ​ចំណី​ឱ្យ​មាន់​ស៊ីសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។