ឯកសារកសិកម្ម
រូបភាព
១.ការជ្រើសរើសពូជ
គួរជ្រើសរើស
-ពូជបំបៅពីដើម ព្រោះវាមានផ្លែសុទ្ធល្អ និងឆាប់បានផ្លែ
-ខ្នុរដែលមានខ្លែបច្រើនសាច់ក្រាស់។
២.ការរៀបចំរណ្តៅ
-ជីករណ្តៅ ៨តឹកបួនជ្រុង និងជំរៅ ៨តឹក
-រោយកំបោរ និងថ្នាំកណ្តៀរ (FURADAN) ប្រមាណ ២ស្លាបព្រាបាយក្នុងរណ្តៅ
-ដាក់ផេះ ឬ អង្កាម កំប្លោក ចំបើងពុក លាមកគោ មាន់ ជ្រូកកំរាស់ ១តឹក ធ្វើយ៉ាងណាអោយពេញរណ្តៅ
-ត្រូវទុករណ្តៅរៀបចំហើយក្នុងរយៈពេល ២ទៅ៣អាទិត្យចំងាយពីរណ្តៅមួយមានប្រវែង ៨ម។
៣.ការដាំ
-កូនខ្នុរបន្ទាប់ពីផ្សាំបានត្រូវរក្សាទុក ១អាទិត្យមុនដាំ
-ផ្អាកស្រោចទឹក ២ថ្ងៃមុនដាំ ដើម្បីកុំអោយបែកដី និងឫស
-មុនដាំត្រូជញ្ជូនកូនខ្នុរដាក់ក្បែររណ្តៅទាំងអស់
-បកថង់ចេញ ធ្វើយ៉ាងណាកុំអោយបែកដី
-កប់កូនខ្នុរក្នុងរណ្តៅ ដោយធ្វើយ៉ាងណាអោយដីកន្ទោងខ្នុរស្មើមាត់រណ្តៅ
-យកមែកឈើដោតក្បែររណ្តៅចងទុកជាមួយកូនខ្នុរ
-លប់ដីបន្តិចម្តងៗដោយសង្កត់ថ្នមៗ ហាមសង្កត់លើដី
-ដោតមែកឈើក្បែររណ្តៅចងទប់ជាមួយកូនខ្នុរ។
៤.ការថែទាំនិងដាក់ជី
-កាត់ថង់បំបៅចេញ ក្រោយដាំ ១ខែ
-ខែវស្សាត្រូវពូនគល់ការពារទឹកលិច
-នៅដើមរដូវវស្សា គួរដាក់ជីបំប៉នដោយប្រើជី ១៥-១៥-១៥ (៣ខាំ) លាយជាមួយជី លាមកមាន់ គោ ជ្រូក (៣បង្គី) អង្កាម ចំបើង
-កាយកប់ក្នុងដីធ្វើជាកំពែង។ ប្រសិនបើកូនខ្នុរមានសត្វល្អិតស៊ីត្រួយ ប្រើថ្នាំសម្លាប់សត្វល្អិត S85 (កាបារីល) សម្រាប់ជួយស្លឹកនិងដើមលូតលាស់ល្អ។
៥.ការស្រោចទឹក
-កូនខ្នុរអាយុតិចជាង ១ឆ្នាំ ត្រូវស្រោចទឹក ២ដងក្នុង ១អាទិត្យ
-នៅរដូវប្រាំង និងនៅពេលវាកំពុងចេញផ្កា ដើម្បីការពារជ្រុះក្តឹប។
៦.ការតាក់តែងមែក
ត្រូវកាត់ត្រួយចុងចេញនៅឆ្នាំទី ១ និងកាត់មែកមិនសូវល្អចេញរៀងរាល់ឆ្នាំ ដោយទុកតាមប្រព័ន្ធ ១.៣.៦.១៨ (ដើម១ មែកធំ៣ ខ្នែងធំ៦ និងខ្នែងធំ១៨) បើអាចធ្វើបានជាការល្អប្រសើរ។
៧.ការប្រមូលផល
-មិនត្រូវបេះខ្នុរទំលាក់លើដីទេ គួរឡើងបេះ និងដាក់ក្នុងសង្រែកចុះក្រោម
-បើអាចធ្វើបាន គួរកាត់ផ្លែខ្នុរអោយមានជាប់ទងជាការប្រសើរ។
ប្រភព៖ កម្មវិធីអភិវឌ្ឈន៍សេដ្ឋកិច្ចតំបន់ខេត្តសៀមរៀប