ឯកសារកសិកម្ម
រូបភាព
+សម្ភារត្រូវមាន
-កាំបិត ឬកន្ត្រៃទុកសម្រាប់កាត់មែកក្រូចឆ្មារ
-ខ្លាញ់គោ+វិធីធ្វើ៖
-យកកាំបិត ទៅអង្កន់សំបក ក្រឡឹងជុំវិញដើមក្រូចឆ្មារ (ដាំដោយមែក) ដែលមានអាយុចាប់ពី៣ឆ្នាំឡើងទៅ ចំនួន៣កន្លែង ចន្លោះកន្លះតឹកពីគ្នា និងកម្ពស់៥តឹកទៅមួយម៉ែត្រពីដី-ក្រោយអង្កន់រួច ត្រូវយកខ្លាញ់គោ លាបចំកន្លែងដែលអង្កន់នោះ ដើម្បីបន្ថយការចេញជ័រ
-កញ្ចុំផ្ការបស់ក្រូចឆ្មារ អាចមានផ្លែពី៥ទៅ៧ផ្លែ បន្ទាប់ពីអង្កន់រួច*ចំណាំ
-ការអនុវត្តបែបនេះ គឺពិតជាធ្វើឱ្យដើមឆាប់ផ្លែ និងបានផលច្រើន តែអាចធ្វើឱ្យដើមក្រូចឆ្មារអន់ ។ ដូច្នេះ ដើម្បីកុំឱ្យដើមក្រូចឆ្មារចុះអន់ខ្លាំងពេក យើងត្រូវមានការថែទាំវាឱ្យបានដិតដល់ ដូចជាការស្រោចទឹក ដាក់ជី លាមកសត្វ ជាដើម ។ ការដាក់ជី និងបន្ថែមទឹកស្រោចស្រព គួរតែអនុវត្តមុនពេលចេញផ្កាមួយខែ ។សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។