ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីធ្វើឲ្យល្ពៅកាន់ផ្លែបានច្រើន និងផ្លែបានធំ

28-Jun-2017 04:52 PM

រូបភាព


ដោយ: Uddam

សម្ភារត្រូវមាន៖

– ម្សៅទឹកដោះគោកូនក្មេង

– ទឹកស្អាត។

សូមជួយចែលរំលែកបន្តជាចំណេះដឹងល្អៗដល់កសិករយើង!

 

វិធីធ្វើ៖

– នៅពេលដែលយើងដាំល្ពៅបានប្រមាណ១ខែវានឹងចាប់ផ្តើមចេញផ្កា។

– លាយម្សៅទឹកដោះគោ ២ស្លាព្រាបាយជាមួយទឹក២០លីត្រ រួចកូរវាឲ្យរលាយសព្វ។

– យកទឹកនេះបាញ់ទៅលើផ្កាល្ពៅជារៀងរាលព្រឹក ដើម្បីទាក់ទាញសត្វល្អិតដូចជាឃ្មុំជាដើមមកក្រេបផ្ការបស់វា ដែលជួយក្នុងការបន្តពូជរបស់ផ្កាល្ពៅទាំងនោះ។

 

 

* វិធីសាស្ត្រមួយទៀតគឺ៖

– យើងអាចយកកេសលំអងពីផ្កាឈ្មោល ទៅផ្តិតឲ្យជាប់លើកេសផ្កាញីដើម្បីជំនួយក្នុងការបន្តពូជរបស់វា។

– បើយើងមិនអនុវត្តវិធីជួយបង្កាត់បែបនេះ ផ្កាល្ពៅញីខ្លះនឹងរោយស្វិតងាប់ទៅវិញព្រគ្មានការបង្ករកំណើត។

 

អត្ថបទដោយ៖ អ៊ាង សុផល្លែត